អាមេរិកសាងសង់អាកាសយានដ្ឋានយោធានៅភាគខាងជើងប្រទេសស៊ីរីដើម្បីប្រឆាំងក្រុម​IS

ចែករំលែក៖

សារព័ត៌មាន Sputnik កាលពីពេលថ្មីៗនេះបានដកស្រង់សម្តីតំណាង កម្លាំងប្រជាធិបតេយ្យស៊ីរីដែលអាមេរិកគាំទ្របានប្រកាសថា អាមេរិកកំពុងតែសាងសង់អាកាសយានដ្ឋានយោធានៅភាគខាងជើងស្ថិតនៅចន្លោះស្រុក Sheddadi និងស្រុក Hasakah  ដើម្បីវាយប្រហារទៅលើក្រុមភេរវកម្មIS។

តំបន់ដែលអាមេរិកសាងសង់អាកាសយានដ្ឋានយោធា គឺជាកន្លែងដែលមានប្រេងច្រើនបំផុត។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងនោះជាកន្លែងប្រើប្រាស់ដើម្បីវាយប្រហាររំដោះទីក្រុង Raqqa ។

កន្លងមកនៅក្នុងសង្គ្រាមវាយប្រហារទៅលើក្រុមIS អាមេរិកក៏បានបើកអាកាសយានដ្ឋានយោធានៅតំបន់ Rimelan ស្ថិតនៅក្នុងខេត្តHasakhah និងស្រុក Kobani ស្ថិតនៅក្នុងខេត្ត Aleppo ។ បច្ចុប្បន្នការសាងសង់ ទីតាំង Sheddadi បានឈានដល់ដំណាក់កាលចុងក្រោយបំផុត។ តំបន់នោះគឺសម្បូរថាមពលប្រេង និងឧស្ម័នច្រើនបំផុតនៅស៊ីរី។ អាមេរិកបានធ្វើសកម្មភាពនៅទីនោះចាប់តាំងពីរំដោះបានតំបន់ Sheddadi ពីក្រុមIS កាលពីខែកុម្ភៈឆ្នាំ២០១៦  ហើយទុកឲ្យក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរីជាអ្នកគ្រប់គ្រង។ ទីតាំងខាងលើត្រូវបានទាហានអាមេរិកប្រើប្រាសសម្រាប់វាយប្រហារទៅលើទីក្រុងRaqqa ដែលជារដ្ឋធានីរបស់ក្រុម IS ហើយទីតាំងខាងលើនេះក៏អាមេរិកអាចផ្ទុកអាវុធនៅទីនោះផងដែរ។

តាមប្រភ័ពព័ត៌មានពីក្រុមទាហានប្រឆាំងរដ្ឋាភិបាលដែលមានការគាំទ្រពីអាមេរិក បានបញ្ជាក់ថា យន្តហោះចម្បាំងអាមេរិកនឹងហោះហើរចេញពីទីនេះទៅកាន់គោលដៅវាយប្រហារ  ហើយទីតាំងនោះអាចផ្គត់ផ្គង់អាវុធបន្ថែមដល់ក្រុមបះបោរស៊ីរីដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក អាល់អាសាដ ។

ពាក់ព័ន្ធនឹងប្រទេសស៊ីរីនោះដែររុស្ស៊ីបានសម្រេចបញ្ជូនកាំជ្រួចមីស៊ីលការពារប្រភេទ S-300V4 ទៅកាន់ស៊ីរី  ដែលភាគីរុស្ស៊ីបានអះអាងថា ដើម្បីទប់ស្កាត់ការវាយប្រហារដោយមីស៊ីលទៅលើយន្តហោះចម្បាំងរបស់រុស្ស៊ី ដូចការវាយប្រហារទៅលើយន្តហោះចម្បាំង Su 24 ពីកម្លាំងទាហានទួរគីនាពេលកន្លងមក។

លោក Victor Ozerov បានបញ្ជាក់ថា ប្រព័ន្ធមីស៊ីលការពារខាងលើមិនសំដៅទៅលើក្រុមភេរវកម្មIS នោះឡើយគឺទុកការពារការវាយប្រហារទៅលើយន្តហោះរបស់រុស្ស៊ីនៅស៊ីរី ។ បើទោះបីលោកមិនបានបញ្ជាក់ច្បស់តែបានសំដៅទៅលើក្រុមប្រទេសសម្ព័ន្ធមិត្តដែលដឹកនាំដោយអាមេរិក។

ស្ថានភាពនៅក្នុងប្រទេសស៊ីរីកាន់តែជាប់គាំក្រោយពេលប្រទេសមហាអំណាចទាំងពីររុស្ស៊ីនិងអាមេរិកមិនចុះសម្រុងនឹងគ្នានៅក្នុងការដោះស្រាយ បញ្ចប់សង្គ្រាមស៊ីវិលដែលអូសបន្លាយជាច្រើនឆ្នាំនៅស៊ីរី។

រុស្ស៊ីបាននាំយកនូវប្រព័ន្ធការពារមីស៊ីល ចូលទៅដល់ទឹកដីនៃភាគពាយ័ព្យ ប្រទេសស៊ីរី ។ ហេតុដូច្នេះ សហរដ្ឋអាមេរិក មិនបានគិតថា រុស្ស៊ីមានគម្រោងការណាមួយ សំដៅទៅលើគោលដៅ របស់សហរដ្ឋអាមេរិកឡើយ ។ មន្ត្រីមួយរូបបានលើកឡើងថា វាជាក្តី “កង្វល់មួយ” ។គេបានដឹងច្បាស់ថា ប្រព័ន្ធការពារមីស៊ីលចំនួន ៣គ្រឿង ត្រូវបាននាំយកតាមនាវា មកកាន់ភាគពាយ័ព្យនៃប្រទេសស៊ីរី ។

នៅពេលនេះប្រទេសមហាអំណាចបានចោទប្រកាន់គ្នាទៅវិញទៅមកនៅក្នុងអង្គការសហប្រជាជាតិដោយក្នុងនោះអាមេរិកបានចោទរុស្ស៊ីថាប្រព្រឹត្ត” អំពើឃោរឃៅសែនអមនុស្សធម៌” នៅស៊ីរី និងវោហារបំភ្លៃចេញពីបបូរមាត់ ឯកអគ្គរាជទូតអង់គ្លេសដែលចោទរុស្ស៊ីថាប្រព្រឹត្ត”ឧក្រិដ្ឋកម្ម សង្គ្រាម” នៅទីនោះ។ ចំណែកអគ្គរដ្ឋទូតរុស្ស៊ីសង្កត់ធ្ងន់ថា អាមេរិកអសមត្ថភាពញែកពួកភេរវជន ឲ្យនៅដាច់ពីពួកឧទ្ទាមស៊ីរីមិនជ្រុល និយមចែងដោយកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរីរវាងម៉ូស្គូនឹងវ៉ាស៊ីនតោន។

នៅពេលនេះអាមេរិកនិងរុស្ស៊ីបានត្រៀមលក្ខណៈប្រឈមមុខដាក់គ្នានៅក្នុងប្រទេសស៊ីរី ដោយប្រទេសមហាអំណាចទាំងពីរបានខិតខំបញ្ជូនអាវុធទៅកាន់ទីនោះ។ សកម្មភាពបែបនេះនឹងធ្វើឲ្យស៊ីរីកា្លយទៅជាទីលានប្រយុទ្ធរវាងរុស្ស៊ីនឹងអាមេរិក ដោយមិនអាចរកឃើញពន្លឺសន្តិភាពនោះឡើយ៕

0610_san_bay ly-do-soc-viec-nga-dua-ten-lua-s-300v4-toi-syria

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print