រថយន្តកុងតឺន័របេីកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសបាក់ជេីងម្ខាង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបាក់ជេីងម្ខាងត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូត្រូវបានរថយន្តបេីកបុកពីក្រោយ កាលពីវេលាម៉ោង២០និង៤៧នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

 

ជនរងគ្រោះមានឈ្មោះ ហ៊ន់ ឃន់ ភេទប្រុស អាយុ៤៩ឆ្នាំ រងរបួសបាក់ជើងខាងស្តាំនិងបែកប្រអប់ជើងខាងឆ្វេង មានអាសយដ្ឋាននៅភូមិអំពិល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជេីងទៅត្បូង លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងធ្វេីដំណេីរមកពីក្រោយជ្រុលបុកបណ្តាលឲ្យរងរបួសបាក់ជេីងម្ខាង។

...

 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print