ក្រសួងអប់រំ យុវជន និងកីឡា លើកលែងការបង់សិទ្ធិចូលរួមប្រកួតកីឡាជាតិចំនួន១០ម៉ឺនរៀលពីអត្តពលិក

ចែករំលែក៖

ភ្នំពេញ៖ ដោយមានការត្អូញត្អែរពី សំណាក់ប្រតិភូដឹកនាំកីឡាករកីឡាការិនីទាំង១៥សហព័ន្ធកីឡាជាតិដែលមានឈ្មោះ ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកដំបូងនៅកម្ពុជាដើម្បីតម្រង់ទិសទៅ រកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣នោះ ក្រសួងអប់រំយុវជននិងកីឡា បានសម្រេចលុបចោលការបង់សិទ្ធិចូលរួមប្រកួតដែលតម្រូវឲ្យកីឡាករកីឡាការិនី ម្នាក់ៗបង់ចំនួន១០ម៉ឺនរៀល។

នេះបើយោង តាមលិខិតលេខ៥២៥៥ អយក.កឡ ចុះ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ដោយលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវ ជននិងកីឡា ។

ក្នុងខ្លឹមសារលិខិតនោះបានបញ្ជាក់ថា ការលើកលែងការបង់សិទ្ធិចូលរួមប្រកួត របស់ប្រតិភូកីឡាចំនួន១០ម៉ឺនរៀលសម្រាប់ប្រកួតកីឡាជាតិលើកទី១ និងសៀវភៅបទ បញ្ញាតិ្តទូទៅនិងបទបញ្ជាការប្រកួតនានា ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១និង ស្មារតីអង្គប្រជុំនៅទីស្តីក្រសួងកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦កន្លងទៅ ។

ប្រពភព័ត៌មានដដែលនេះបានអះអាង ថា ដោយសារតែមន្ទីរអប់រំរាជធានី-ខេត្ត ជួបការលំបាក ព្រោះពុំបានត្រៀមកញ្ចប់ ថវិកាសម្រាប់ចំណាយបង់សិទ្ធិចូលរួម ប្រកួតរបស់ប្រតិភូរាជធានី-ខេត្តក្នុងម្នាក់១០ម៉ឺនរៀលការចូលរួមប្រកួតកីឡាជាតិលើកទី១ឆ្នាំ២០១៦។ ដើម្បីបង្កលក្ខណៈងាយស្រួលនិងជួយសម្រួលដល់ការលំបាក របស់មន្ទីរអប់រំ រាជធានី-ខេត្ត ក្រសួងអប់រំ យុវជននិងកីឡាបានសម្រេចលើកលែងការបង់សិទ្ធិចូលរួមប្រកួតរបស់ប្រតិភូ កីឡាមន្ទីររាជធានី-ខេត្តដែលបានបញ្ជូន កីឡាករកីឡាការិនីរបស់ខ្លួនមកចូលរួម ប្រកួតកីឡាជាតិលើកទី១នេះ ។

ប្រភពខាងលើបានបញ្ជាក់ថា ប៉ុន្តែ មន្ទីរអប់រំរាជធានី-ខេត្តត្រូវគ្រោងថវិកា សម្រាប់បង់សិទ្ធិចូលរួមប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨ ៕

rim

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print