នគរបាលស្រុកកណ្ដាលស្ទឹងបង្ក្រាបករណី ឆបោកប្រាក់ដុល្លារក្លែងក្លាយឃាត់ខ្លួនជនសង្ស័យម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល÷ នគរបាលស្រុកកណ្ដាលស្ទឹងបង្ក្រាបករណី ឆបោកប្រាក់ដុល្លារក្លែងក្លាយមួយករណីនៅថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ ២០២៦ វេលាម៉ោង០៩:១០ នាទី នៅចំណុចភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលឃាត់ខ្លួនជនសង្ស័យម្នាក់ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះនង វណ្ណា ភេទស្រី អាយុ៥៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលមុខរបរ លក់ដូរ(មិនដាក់ពាក្យបណ្ដឹង)។

ចំណែកជនសង្ស័យ​០២នាក់៖ ១-ឈ្មោះ លឹម សុខហាក់ ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញមុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)គ្មានសារធាតុញៀនក្នុងទឹកនោម(-)និង២.ជនជាតិចិន ភេទប្រុស អាយុប្រហែល ៣៤ឆ្នាំ មិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។

វត្ថុតាងចាប់យករួមមាន÷ទូរសព្ទ០១គ្រឿងម៉ាក OPPO ពណ៌ខ្មៅ (បែកកញ្ចក់ខាងក្រោយ), ម៉ូតូ០១គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ បិតតែមឆ្នាំ២០១៩ ពាក់ផ្លាកលេខ កណ្តាល1AD-1390, ក្រដាសប្រាក់​ ១០០ដុល្លារចំនួន០៣សន្លឹក(ក្លែងក្លាយ)។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print