ខេត្តសៀមរាប ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការី ទទួលជួបសំណេះសំណាល សម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូនាវាយុវជនកម្ពុជា ដែលចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០។
ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល រាក់ទាក់ និងកក់ក្តៅ ដើម្បីពង្រឹងចំណងមិត្តភាព ការយោគយល់គ្នា និងការផ្លាស់ប្តូរបទពិសោធន៍រវាងយុវជន និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសជប៉ុន៕
...
ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប













