ខេត្តកំពង់ចាម៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះបង្ក្រាបបទល្មើសនេសាទចំនួន ២ករណី នៅក្នុងឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
ប្រតិបត្តិការនេះ សមត្ថកិច្ចបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ រួមមាន ស្បៃមុង ១២មាត់ របាំងស្បៃមុងប្រវែងសរុប ៦០០ម៉ែត្រ និងបង្គោលចម្រឹង ៩០ដើម ព្រមទាំងចាក់លែងត្រីចម្រុះចូលក្នុងទឹក ធម្មជាតិវិញចំនួន ៦០គីឡូក្រាម។ ទីតាំងបង្ក្រាបទាំង២ រួមមាន ចំណុចទំនប់កន្លែងចាម និងចំណុចស្ពានកំពង់ថ្ម ក្នុងឃុំបាធាយ។
ក្រោយមក ក្រុមការងារក៏បានចុះសម្របសម្រួលដោះស្រាយទំនាស់ និងធ្វើកិច្ចសន្យាបញ្ចប់បញ្ហារវាងសហគមន៍កសិករប្រើប្រាស់ទឹក និងអ្នកនេសាទ នៅចំណុចមេទឹកកន្លែងចាមផងដែរ។
...
ប្រតិបត្តិការនេះជាផ្នែកមួយនៃការចូលរួមទប់ស្កាត់បទល្មើសនេសាទ និងការពារធនធានមច្ឆជាតិឱ្យមាននិរន្តរភាព៕










