ប្រជាពលរដ្ឋនៅខណ្ឌជ្រោយចង្វារ ស្នើឱ្យអាជ្ញាធរជួយដាក់ប្រព័ន្ធលូ និងស្ដារប្រឡាយមេរំដោះទឹកនៅមូលដ្ឋានខណៈរដូវភ្លៀងម្ដងៗតែងតែលិចតំបន់ទីប្រជុំជន

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅខណ្ឌជ្រោយចង្វារស្នើឱ្យអាជ្ញាធរ ជួយដាក់ ប្រព័ន្ធលូ និងស្ដារប្រឡាយមេ ដើម្បីរំដោះជំនន់ទឹកភ្លៀង នៅមូលដ្ឋាន ខណៈរដូវភ្លៀងម្ដងៗ តែងតែលិចនៅតំបន់ទីប្រជុំជន ។

     ប្រជាពលរដ្ឋនៅខណ្ឌជ្រោយចង្វារស្នើសុំអាជ្ញាធរបែបនេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម ប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាព លោក ជួប ខុន សមាជិកក្រុមប្រឹក្សាតំណាងលោក  ម៉ប សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃ្លាំង ហួត អភិបាលរងតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ 

   ក្នុងឱកាសនោះ មានប្រជាពលរដ្ឋ ក៏បានលើកឡើងនូវសំណូមពរ លើបញ្ហាទប់ស្កាត់ការបាក់ច្រាំងទន្លេ និងស្នើសុំការដាក់ប្រព័ន្ធលូរ ប្រឡាយជាច្រើនខ្សែជាដណ្តើម ។ ក្នុងនោះប្រជាពលរដ្ឋជាច្រើននាក់ ក៏បានសម្តែងនូវការអបអរ សាទរ វឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនក្នុងខណ្ឌជ្រោយចង្វារនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចាត់ចែងឱ្យអាជ្ញាធរនិងមន្ទីរជំនាញបំពាក់អំពូលភ្លើងបំភ្លឺតាមដងផ្លូវសាធារណៈ បង្កើតបានសន្តិសុខសុវត្ថិភាពល្អប្រសើរ ។

      លោក ឃ្លាំង ហួត បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ បាន បង្កប់នូវអត្ថន័យពាក្យគន្លឹះចំនួនពីរ គឺផ្សព្វផ្សាយ និងការពិគ្រោះយោបល់ តាមរយៈការផ្សព្វផ្សាយរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញនូវសមិទ្ធផលជាច្រើន ដែលគណៈអភិបាលរាជធានីភ្នំពេញ សម្រេចបាន និងបញ្ហាប្រឈមនានាក្នុងការអនុវត្តផែនការសកម្មភាព នាឆ្នាំកន្លងមក ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជ ធានីភ្នំពេញ ។ តាមរយៈការពិគ្រោះយោបល់អស់រយៈពេលមួយព្រឹកនេះ យើងទាំងអស់គ្នាបានពិភាក្សា និងពិគ្រោះយោបល់ជាមួយអ្នកចូលរួមទាំងអស់ ជាពិសេស លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ ប្រជាពលរដ្ឋ សង្គមស៊ីវិល ។

...

     លោកបានបញ្ជាក់ថា សំណើសំណូមពរ និងមតិយោប ល់ផ្ទាល់មាត់មួយចំនួនរបស់លោក លោកស្រី អង្គវេទិកាបានធ្វើការបំភ្លឺ និងដោះស្រាយជូនឱ្យផ្ទាល់រួចហើយ និងបន្តតាមដានកិច្ចការនេះជាបន្តទៀត ដើម្បីដោះស្រាយជូនបងប្អូន។ ប៉ុន្តែចំពោះសំណើ និងសំណូមពរជាលាយលក្ខណ៍អក្សរទាំងអស់ ដែលទទួលបាន គឺឯកឧត្ដមសូមអភ័យទោសដោយមិនទាន់បានដោះស្រាយជូនក្នុងឱកាសនេះ ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ  លោកសូមធានាថា នឹងយកសំណើសំណូមពរជាលាយលក្ខណ៍អក្សរទាំងអ ស់ដែលនៅសល់ ទៅដាក់ជូនគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងដោះស្រាយជូន ព្រមទាំងផ្តល់នូវព័ត៌មានត្រឡប់ជូនដល់លោក លោក ស្រីវិញ តាមរយៈក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ នូវលទ្ធផលនៃការដោះស្រាយជូន ទាំងលទ្ធផលវិជ្ជមាន ឬអវិជ្ជមានក្តី ដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ជូនជ្រាបនៅពេលក្រោយ ៕. ដោយ  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print