នាយកប្រតិបត្តិ Nvidia លោក Jensen Huang លាលែងពីតំណែង បង្កការរង្គោះរង្គើដល់វិស័យ AI

ចែករំលែក៖

លោក Jensen Huang សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Nvidia បានសម្រេចចុះចេញពីតំណែង ដែលជាការបាត់បង់ឥស្សរជនដ៏មានឥទ្ធិពលបំផុតមួយរូបក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) និងបង្កភាពមិនច្បាស់លាស់ចំពោះអនាគតក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំមួយនេះ។

ក្រុមហ៊ុនបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រី Colette Kress ប្រធានផ្នែកហិរញ្ញវត្ថុ នឹងចូលកាន់តំណែងជានាយកប្រតិបត្តិបណ្តោះអាសន្ន ខណៈក្រុមហ៊ុនកំពុងស្វែងរកអ្នកស្នងតំណែងជាអចិន្ត្រៃយ៍។ ជាមួយគ្នានេះ Nvidia បានតែងតាំងលោក Harvey Jones អតីតនាយកប្រតិបត្តិក្រុមហ៊ុន Synopsys និងជាសមាជិកក្រុមប្រឹក្សាភិបាល ឱ្យក្លាយជាប្រធានក្រុមប្រឹក្សាភិបាលដំបូងរបស់ខ្លួន។

លោក Huang ដែលកាន់កាប់ភាគហ៊ុនប្រមាណ ៣,៦១% និងជាម្ចាស់ភាគហ៊ុនធំលំដាប់ទី៤ របស់ Nvidia ក៏នឹងចាកចេញពីក្រុមប្រឹក្សាភិបាលផងដែរ។ ក្រោយព័ត៌មាននេះត្រូវបានផ្សព្វផ្សាយ ភាគហ៊ុន Nvidia បានធ្លាក់ចុះជាង ១០% ក្នុងការជួញដូរមុនបើកទីផ្សារ និងបានអូសទាញទីផ្សារភាគហ៊ុនទាំងមូលឱ្យរងសម្ពាធ។

ការចុះចេញពីតំណែងនេះកើតឡើងចំពេលលោក Huang កំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំង បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីទំនាក់ទំនងក្រៅអាពាហ៍ពិពាហ៍ជាមួយស្ត្រីជំនួញជនជាតិចិនម្នាក់ ដែលអាជ្ញាធរសហរដ្ឋអាមេរិកសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការធ្វើចារកម្មឱ្យទីក្រុងប៉េកាំង។

ប្រភពដែលដឹងពីបញ្ហានេះបានឱ្យដឹងថា ក្រុមប្រឹក្សាភិបាល Nvidia បានប្រជុំនៅថ្ងៃពុធ ដើម្បីពិចារណាលើការដកលោក Huang ចេញពីតំណែង បន្ទាប់ពីមានរបាយការណ៍មួយទៀតថា លោកក៏មានទំនាក់ទំនងក្រៅអាពាហ៍ពិពាហ៍ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់ក្នុងក្រុមហ៊ុន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកផ្ទាល់។

ការចាកចេញរបស់លោក Huang ដែលដឹកនាំក្រុមហ៊ុនមានតម្លៃប្រមាណ ៤ ទ្រីលានដុល្លារ បានបង្កភាពមិនប្រាកដប្រជាចំពោះអនាគត Nvidia និងប្រព័ន្ធអាជីវកម្ម AI ទាំងមូល។ លោកធ្លាប់ប្រើប្រាស់សាច់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមហ៊ុន ដើម្បីវិនិយោគគាំទ្រអ្នកផ្តល់សេវា Cloud ក្រុមហ៊ុនផ្គត់ផ្គង់ និងមន្ទីរពិសោធន៍ AI ធំៗជាច្រើន។

លោក Michael Feldman អ្នកគ្រប់គ្រងមូលនិធិវិនិយោគនៅ ClearBridge Investments បានលើកឡើងថា ហានិភ័យធំបំផុតមិនមែនជាការបាត់បង់ផែនការអភិវឌ្ឍបច្ចេកវិទ្យារបស់ Nvidia ភ្លាមៗនោះទេ ប៉ុន្តែជាសមត្ថភាពអនុវត្តផែនការ និងការសម្របសម្រួលប្រព័ន្ធអាជីវកម្មដ៏ស្មុគស្មាញ ដែលលោក Huang បានដឹកនាំអស់រយៈពេលជាច្រើនឆ្នាំ។

ទន្ទឹមនឹងនេះ ទំនុកចិត្តរបស់វិនិយោគិនលើភាគហ៊ុនបច្ចេកវិទ្យា AI ក៏កំពុងរង្គោះរង្គើរួចទៅហើយ ដោយសារការចំណាយដើមទុនកាន់តែខ្ពស់ និងការកើនឡើងនៃបំណុលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដែលបង្កឱ្យមានមន្ទិលថា ការរីកចម្រើនយ៉ាងលឿននៃវិស័យ AI អាចផ្តល់ផលចំណេញសមស្របនឹងការវិនិយោគឬអត់។

ការចាកចេញរបស់លោក Huang ក៏អាចជះឥទ្ធិពលដល់គោលនយោបាយនាំចេញបន្ទះឈីបរបស់សហរដ្ឋអាមេរិកផងដែរ ដោយសារលោកធ្លាប់ជំរុញឱ្យរក្សាការចូលទៅកាន់ទីផ្សារចិន និងមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីអាមេរិក Donald Trump។

...

កាលពីថ្ងៃអាទិត្យ លោក Trump បានសរសើរថា លោក Huang បានបំពេញការងារដ៏អស្ចារ្យសម្រាប់ប្រទេស ហើយអះអាងថា លោក Huang បានប្រាប់លោកថា ខ្លួនមិនបានដឹងថាស្ត្រីជនជាតិចិនដែលលោកមានទំនាក់ទំនងជាមួយ គឺជាអ្នកស៊ើបការណ៍នោះទេ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print