លោក ឃួង ស្រេង សន្និសីទថ្នាក់ដឹកនាំរាជធានី ខេត្ដជា សមាជិកសមាគម AIMF បង្ហាញពីសុឆន្ទៈ ស្ថានភាពសង្គម ជីវភាព រស់នៅ ទំនៀមទម្លាប់ និងប្រពៃណីផ្សេងៗគ្នា ប៉ុន្តែប្រើប្រាស់នូវភាសាបារាំងដូចគ្នា

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ សន្និសីទថ្នាក់ដឹកនាំរាជធានី ខេត្ដ ជាសមាជិកសមាគម AIMF បានបង្ហាញពីសុឆន្ទៈ ស្ថានភាពសង្គម ជីវភាព រស់នៅ ទំនៀមទម្លាប់ និងប្រពៃណីផ្សេងៗគ្នា ប៉ុន្តែប្រើប្រាស់នូវភាសាបារាំងដូចគ្នា ការអភិវឌ្ឍដូចគ្នា ក្នុងនៃនេះ ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន នឹងក្លាយជាធាតុចូលយ៉ាងសំខាន់ ក្នុងការចូលរួមចំ ណែកជាមួយនឹងរាជរដ្ឋា ភិបាលរដ្ឋាភិបាលរបស់យើងទាំងអស់គ្នា និងសកលលោកទាំងមូល ក្នុងបេសកកម្មលើកកម្ពស់នូវសុខសន្តិភាពសកល លុបបំបាត់នូវសង្គ្រាមឈ្លានពាន និងប្រកាន់ខ្ជាប់នូវគោលជំហរដោះស្រាយបញ្ហាដោយសន្តិវិធី សំដៅការពារឱ្យបាននូវអាយុ ជីវិតដ៏មានតម្លៃរបស់ប្រជាជនស្លូតត្រង់ សម្បត្តិបេតិកភណ្ឌ វប្បធម៌ ប្រពៃណី និងការអភិវឌ្ឍប្រកបដោយចីរភាព។

     លោក ឃួង ស្រេង បានបញ្ជាក់បែបនេះក្នុងសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋាន ស្តីពី “ទំនាក់ ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន”  នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារហ្វែរហ្វៀល (Fairfield) ក្នុងមូលដ្ឋានខណ្ឌ ទួលគោក ដែលមានការចូលរួមជាអធិបតីពីលោកហ្វ្រេដេរិក វ៉ាលីយ៉េ (Frédéric Vallier) អគ្គប្រតិភូសមាគម អន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) និងលោក ប្រាយអិន ហ្វ័រណារី (Brian Fornari) ប្រធានសហប្រតិ បត្តិការ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា។

     លោក ឃួង ស្រេង បានបញ្ជាក់ថា៖ “សន្តិភាព និងស្ថិរភាពនយោបាយ” នៅកម្ពុជា បានមកពីការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន តាមរយៈការដាក់ចេញនូវនយោបាយ “ឈ្នះ-ឈ្នះ” ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង និងធានាបានយ៉ាងល្អប្រសើរនូវអធិបតេយ្យជាតិ សណ្តាប់ធ្នាប់សង្គម សន្តិសុខ សុវត្ថិភាព និងស្ថិរភាពនយោបាយ ព្រមទាំងរក្សាបានយ៉ាងគត់មត់នូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្ន មរតកដ៏វិសេសថ្លៃថ្លានេះ កំពុងតែត្រូវបានបន្តពូនជ្រុំថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុត ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ សមត្ថភាព ថាមពល និងគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី។

   លោកបានបន្តទៀតថា៖ ការរៀបចំនូវសន្និសីទ កម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី “ទំនាក់ ទំនង ការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន” នឹងបង្ហាញយ៉ាងច្បាស់ពីសុឆន្ទៈរួមគ្នារបស់ថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិក នៃសមាគមអភិបាលក្រុងភាសាបារាំងទាំងអស់ ដែលមកពីបណ្តាប្រទេសផ្សេងៗគ្នា មានស្ថានភាពសង្គម ជីវភាព រស់នៅ ទំនៀមទម្លាប់ និងប្រពៃណីផ្សេងៗគ្នា ប៉ុន្តែប្រើ ប្រាស់នូវភាសាបារាំងដូចគ្នា និងមានស្មារតីរួមគ្នា គឺការស្រឡាញ់ និងឱ្យតម្លៃដល់ សន្តិភាព និងការអភិវឌ្ឍ ។ 

...

       សូមបញ្ជាក់ថា៖ នៅសណ្ឋាគារហ្វែរហ្វៀល កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះដែរ ក៏មានកិច្ចប្រជុំបណ្តាញទីក្រុងអាស៊ីអាគ្នេយ៍ នៃសមាគមអន្តរជាតិ នៃអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) ផងដែរ ដែលកិច្ចប្រជុំនោះ ធ្វើឡើងក្រោមអធិបតីភាព លោក សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះបានពិភាក្សាយ៉ាងផុសផុល ពាក់ព័ន្ធនឹងយេនឌ័រ ដើម្បីលើកកម្ពស់ស្ត្រី ក្នុងតំណែងការ ងារ ទាំងការងារឯកជន និងការងាររដ្ឋ។ ក្រោយកិច្ចប្រជុំ ក៏មានកម្មវិធីសម្ពោធពិព័រណ៍សមិទ្ធផល “សកម្មភាពហ្វ្រង់កូហ្វូនីនៅថ្នាក់មូលដ្ឋាន”នៅមជ្ឈមណ្ឌលទីក្រុងឆ្លាតវៃរាជ ធានីភ្នំពេញ ក្បែររមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំផងដែរ៕. ដោយ  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print