Update៖ ក្មេងស្រី៣នាក់ជិះម៉ូតូឌុបគ្នាយ៉ាងលឿន រួចបត់ជ្រុលទៅបុកចំហៀងរថយន្តដឹកប្រេងបណ្តាលឱ្យស្លាប់ម្នាក់និងរបួសស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្រីជាសិស្សសាលាម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកក្មេងស្រី២នាក់ទៀតដែលរួមដំណើរជាមួយបានរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ហើយបត់ជ្រុលទៅបុកចំពាក់កណ្តាលចំហៀងខាងស្តាំរថយន្តដឹកប្រេងដែលកំពុងបើកបរតាមផ្លូវ បណ្តាលឱ្យដួលខ្ទាតចូលក្រោមកង់រថយន្ត កាលពីវេលាម៉ោង៦៖៣០នាទីល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅលើផ្លូវបេតុង ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តដឹកប្រេងមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3G-6706 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូងដោយប្រើប្រាស់ល្បឿនមធ្យម។ លុះពេលធ្វើដំណើរមកដល់ចំណុចផ្លូវបំបែកជាបី ស្រាប់តែមានក្មេងស្រីជាសិស្សសាលាចំនួន៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CU-4608 ឌុបគ្នាចេញពីផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត ដោយប្រើប្រាស់ល្បឿនលឿនក៏ជ្រុលទៅបុកចំពាក់កណ្តាលចំហៀងខាងស្តាំរថយន្តដឹកប្រេងបណ្តាលឱ្យម៉ូតូដួលនិងខ្ទាតក្មេងស្រីរងគ្រោះចូលក្រោមកង់រថយន្ត កិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែកក្មេងស្រី២នាក់ទៀតដែលរួមដំណើរជាមួយបានរងរបួសស្រាល។ រីឯអ្នកបើកបររថយន្តដឹកប្រេងបានបើកទ្វាររត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

...

 

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកពិនិត្យនិងវាស់វែងនៅកន្លែងកើតហេតុ រួចបាននាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្តោះអាសន្នដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់។ ដោយឡែក សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print