Laor Hours ល្អហួស ជានៅក្មេង អាយុតិចតែគំនិតស៊ីជម្រៅ គួរឲ្យស្ញប់ស្ញែង

ចែករំលែក៖

ភ្នំពេញ ៖ នៅក្មេង អាយុតិចតែគំនិតស៊ីជម្រៅ គួរឲ្យស្ញប់ស្ញែង។ យុវជនខ្មែរគួរយកនាងជាគំរូ។ ការតស៊ូពុះពារជំនះគ្រប់ឧបសគ្គរបស់នាង បាននាំនាងមកដល់ចំណុចកំពូលនាថ្ងៃនេះ។

ខាងក្រោមនេះជា (សារពិតចេញពីបេះដូងរបស់ក្មួយស្រី ល្អហួស) បានបង្ហាញឱ្យពិភពលោកបានដឹងពីកម្ពុជា ស្រឡាញ់សន្តិភាព ! នាងនិយាយថា ៖ ថ្ងៃនេះ ខ្ញុំឈរនៅទីនេះ ក្នុងនាមជាយុវតីខ្មែរម្នាក់ ជាកូនស្រីនៃប្រទេសមួយដែលធ្លាប់ឆ្លងកាត់ការឈឺចាប់ដោយសារជម្លោះ និងយល់ច្បាស់ថា សន្តិភាពមានតម្លៃ និងមានសារៈសំខាន់ប៉ុណ្ណា។

 

ថ្ងៃនេះ ខ្ញុំសូមនាំយកសារនៃសន្តិភាពទៅកាន់ប្រទេសថៃ និងពិភពលោកទាំងមូល។ សូមឱ្យយើងជ្រើសរើសមិត្តភាពជំនួសឱ្យការភ័យខ្លាច កិច្ចសហប្រតិបត្តិការជំនួសឱ្យជម្លោះ និងការយោគយល់គ្នាជំនួសឱ្យការបែកបាក់។

 

ប្រជាជនថៃ និងកម្ពុជា មានតំបន់ភូមិសាស្ត្ររួមគ្នា មានប្រវត្តិសាស្ត្ររួមគ្នា និងមានក្តីសង្ឃឹមរួមគ្នាចំពោះអនាគតដ៏សុខសាន្ត។ ដូច្នេះ សូមឱ្យយើងគោរពចំណងទាក់ទងនេះ តាមរយៈការកសាងស្ពានមិត្តភាព ដែលពោរពេញទៅដោយការគោរព និងមេត្តាករុណាចំពោះគ្នាទៅវិញទៅមក។

 

សម្រាប់ខ្ញុំ សន្តិភាពមិនមែនគ្រាន់តែជាការគ្មានសង្គ្រាមប៉ុណ្ណោះទេ។ សន្តិភាពចាប់ផ្តើមពីយើងទាំងអស់គ្នា តាមរយៈរបៀបដែលយើងនិយាយ របៀបដែលយើងស្តាប់ និងរបៀបដែលយើងប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក។

 

ខ្ញុំចង់លើកទឹកចិត្តដល់យុវជនជំនាន់ខ្ញុំ ឱ្យជ្រើសរើសសេចក្តីសប្បុរសជំនួសឱ្យការស្អប់ខ្ពើម ការយោគយល់ជំនួសឱ្យការវិនិច្ឆ័យ និងការសន្ទនាជំនួសឱ្យការប្រឈមមុខដាក់គ្នា។

 

ទោះបីយើងនៅក្មេងក៏ដោយ ប៉ុន្តែយើងមានអំណាចក្នុងការកសាង និងផ្លាស់ប្តូរអនាគតនៅថ្ងៃស្អែក។

 

ដូច្នេះ សូមឱ្យសន្តិភាពចាប់ផ្តើមពីសំឡេងរបស់ខ្ញុំ និងសំឡេងរបស់យើងទាំងអស់គ្នា។

 

ព្រោះសន្តិភាព ចាប់ផ្តើមពីយើងទាំងអស់គ្នា!

 

Peace Begins With Us!

...

 

Laor Hours ល្អហួស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print