ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានលើកឡើងថា ៖ «តើថៃ ចង់បានយន្តការអ្វីឱ្យប្រាកដ? » ! លោកបណ្ឌិតបានបន្តថា ៖ 👉 ខ្ញុំ បញ្ជាក់ទៅថៃ ថា ៖
ទី១ កងទ័ពមិនអាចកំណត់ព្រំដែនបានទេ
ទី២ ថៃត្រូវ អនុវត្តសេចក្តីប្រកាសរួម ២៧ ធ្នូ ២០២៥ ឱ្យពេញលេញ
ទី៣ បញ្ជូនក្រុមបច្ចេក វាស់វែងព្រំដែន ដូចមានចែងក្នុងសេចក្តីប្រកាសរួម ២៧ ធ្នូ ២០២៥
ទី៤ ថៃ ថាការប្រើប្រាស់វេទិកាហ្វ្រង់កូហ្វូនី ផ្ទុយនឹងគោលការណ៍សន្តិភាព។ កម្ពុជា មានអធិបតេយ្យពេញលេញ ក្នុងការបង្ហាញពីស្ថានភាពពិតទៅអន្តរជាតិ។
ទី៥ ថៃព្រមានថា ការចរចាទ្វេភាគីអាចមិនកើតមានក្នុងពេលឆាប់ៗនេះ។ កម្ពុជា តែងដាក់កំណត់ទូតទៅថៃ អំពីយន្តការទ្វេភាគីជាច្រើនលើក តែថៃមិនឆ្លើយតបទាល់តែសោះ។
ទី៦ បើថៃ ពិតជាត្រូវបំផ្លាញយន្តការទ្វេភាគី ដែលមានស្រាប់ នោះជំរើសនៃដំណោះ នៅសល់តែយន្តការច្បាប់អន្តរជាតិ។
តើថៃ ចង់បានយន្តការអ្វីឱ្យប្រាកដ?
ដោយ ៖ សិលា










