ប្រធានាធិបតីបារាំងលោក ម៉ាក្រុង និងលោកជំទាវទី១ បានអញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០!

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង និងលោកជំទាវទី១ បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។

ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមព្រះរាជអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងចំពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់មួយសម្រាប់កម្ពុជា។

ក្រោយចុះពីលើយន្តហោះ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង និងលោកជំទាវ មិនបានឡើងជិះលើរថយន្តភ្លាមនោះទេ តែបានធ្វើដំណើរទៅសំណេះសំណាលបងប្អូនប្រជាពលរដ្ឋខ្មែរ និងបារាំង ដែលកំពុងឈរស្វាគមន៍លោក ព្រមទាំងអញ្ជើញទស្សនាការសម្តែងរបាំក្ងោក! ៕ 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print