រថយន្តFord Ranger បើកបុកគូទរថយន្តFord Raptor បណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បើករថយន្តFord  Ranger មួយគ្រឿងខ្វះការប្រុងប្រយ័ត្ក៍ជ្រុលចង្កូតទៅបុកគូទរថយន្តFord Raptorបណ្ដាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨និង ៣០ នាទីយប់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៦ ។ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចមុខធនាគារអេស៊ីដា ស្ថិតនៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តFord Raptor មួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2BZ-0405បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមចណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏បានវ៉ាក់អ៊ើនិងម៉ូតូមួយគ្រឿងបើកឆ្លងកាត់ពីមុខ រួចក៍បានចាប់ហ្វ្រាំងឈប់ ស្របពេលនេះក៍មានរថយន្ត Ford Ranger មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BT-1182បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៍ជ្រុលបុកគូទរថយន្តFord Raptorពេញទំហឹងពីក្រោយបណ្ដាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញខណ្ឌបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាក្រោយមកភាគីទាំងពីរបានព្រមព្រៀងគ្នាដោយខាងភាគីរថយន្ត Ford Ranger បានចេញសំណងចំនួន៤០០ ដុល្លារទៅឲ្យខាងភាគីររថយន្ត Ford Raptor ដើម្បីបញ្ចប់រៀងហើយនិងកន្លែងកើតហេតុ៕ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print