ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលគំរាមសម្លាប់ប្អូនស្រីបង្កើតនៅស្រុកភ្នំស្រួច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថខេត្តកំពង់ស្ពឺ​ បានធ្វើការបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ​​​​​​​​​ ជាប់ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារនិងគំរាមកំហែងសម្លាប់ទៅលើប្អូនស្រីបង្កើត នៅ​ភូមិ​សាស្ត្រស្រុកភ្នំស្រួច។

អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​កំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​​ បាន​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ​​​​​​​​​ ជាប់ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារនិងគំរាមកំហែងសម្លាប់ទៅលើប្អូនស្រីបង្កើត​នៅ​ភូមិ​សាស្ត្រស្រុកភ្នំស្រួច។

នៅវេលាម៉ោង២០:១៥នាទី នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HotLine ១២៩២ (២៤ម៉ោងលើ២៤ម៉ោង) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីប្រជា​ពលរដ្ឋ​​រាយការណ៍និងប្តឹងដើម្បីសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​ករណីហិង្សា​ក្នុង​គ្រួសារ​និងគំរាមកំហែងសម្លាប់ទៅលើប្អូនស្រីបង្កើតក្នុង​ភូមិ​សាស្ត្រស្រុក​ភ្នំស្រួច​។

ភ្លាមៗកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំដោយលោកអនុសេនីយ៍ឯក គិត ប៊ុនធឿន មេបញ្ជាការរង​ មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានចុះទៅដល់ចំណុចកើតហេតុផ្ទះរបស់ជនរងគ្រោះមានឈ្មោះ​ ឡេង ចាន់ណារី ភេទស្រី អាយុ៣៧ឆ្នាំ (ត្រូវជាប្អូនបង្កើត) និងបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ឡេង ម៉ាឡែន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ(ត្រូវជាបងបង្កើត) ជាប់ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង១៩:៣០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចកើតហេតុផ្ទះជនរងគ្រោះ​​​​ ស្ថិតនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដោយជនសង្ស័យបានធ្វើសកម្មភាព រករឿងអុកឡុក ស្រែកឡូឡា និងគំរាមកំហែងសម្លាប់ទៅលើប្អូនស្រីបង្កើត។ ចាប់យកវត្ថុតាងបានកាំបិតផ្គាក់ចំនួន០១ដើម។

បច្ចុប្បន្ន​ជនសង្ស័យខាងលើ​ត្រូវបាន​បានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ​នៃបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ​ កសាងសំណុំរឿង‌‎បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print