បុរស២នាក់ជិះម៉ូតូបុកបង្កាន់ដៃស្ពានអាកាសចោមចៅរងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ ៖ បុរស២នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុកបង្កាន់ដៃស្ពានអាកាសចោមចៅបណ្តាលឲ្យរងរបួសបាក់ជងម្នាក់និងស្រាលម្នាក់ ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង៥០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះទី១មានឈ្មោះ ហេង តារាពេជ្រ ភេទប្រុស អាយុ២៨ឆ្នាំ រងរបួសដៃ(របួសស្រាល) មានអាសយដ្ឋាន ភូមិស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង ត្រូវបានក្រុមសង្រោះជួយជូតលាងរបួសរួចគាត់សុំត្រឡប់ទៅផ្ទះដោយមធ្យោបាយខ្លួនឯង។ 

ជនរងគ្រោះទី២មានឈ្មោះ សោ ដារ៉ា  ភេទប្រុស អាយុ៤១ឆ្នាំ រងរបួសបាក់ជេីងខាងស្តាំ មានអាសយដ្ឋាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរស២នាក់ជិះម៉ូតូម៉ាកអាយខន ធ្វេីដំណេីរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកេីតទៅលិចលុះមកដល់ចំណុចកេីតហេតុរេចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាសចោមចៅបណ្តាលឲ្យម្នាក់រងរបួសបាក់ជេីងម្ខាងនិងម្នាក់ទៀតរងរបួសស្រាល។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print