ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងរកឃើញថ្នាំញៀន ៦កញ្ចប់ និងម៉ូតូ១គ្រឿង។
ប្រតិបត្តិការនេះធ្វើឡើងកាលពីម៉ោងជាង៤រសៀល ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវម៉ាស៊ីនទឹក ក្រុម៣ ភូមិ៣ សង្កាត់-ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនខាងលើទី១ ឈ្មោះ ងឿង ចាន់ណា អាយុ ១៦ឆ្នាំ មុខរបរ កសិករ និងទី២ ឈ្មោះ ជាង ប៉ង អាយុ ១៨ឆ្នាំ មុខរបរ កសិករ អ្នកទាំង២នាក់ មានទីលំនៅភូមិជ្រៃ ឃុំរការ ស្រុកពារាំង ខេត្តកំពង់ចាម។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ រួមនឹងវត្ថុតាងកំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕
...
ដោយ៖ ជ្រោយពេជ្រ