ភ្នំពេញ៖ លោលឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយ លោក Datuk Nur Jazlan Mohamed អនុប្រធានព្រឹទ្ធសភានៃប្រទេសម៉ាឡេស៊ី នៅទីស្តីការក្រសួង។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាលើវិស័យនយោបាយ សេដ្ឋកិច្ច សន្តិសុខ ការងារ ថាមពល ការដឹកជញ្ជូន និងការតភ្ជាប់។ ភាគីទាំងពីរក៏បានពិភាក្សាអំពីកាលានុវត្តភាព និងស្វែងរកមធ្យោបាយនានា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីលើវិស័យដែលជាផលប្រយោជន៍រួម រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ សុខាភិបាល ទេសចរណ៍ ជាដើម។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២៥ ចំពោះតួនាទីយ៉ាងសកម្ម និងប្រកបដោយស្ថាបនាក្នុងការសម្របសម្រួលដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដែលបានឈានទៅដល់ការចេញសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ (ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥) និងការបង្កើតក្រុមសង្កេតការណ៍អន្តរកាល (IOT) និងក្រុមសង្កេតការណ៍អាស៊ាន (AOT)៕
ដោយ៖តារា










