មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ដោយទទួលបានការអនុញ្ញាតពី លោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការស្តីទី កងរាជអាវុធ ហត្ថខេត្តកំពង់ឆ្នាំង និងសម្របសម្រួលនីតិវិធីពី លោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងកម្លាំងសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន។

មន្ត្រីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា វេលាម៉ោង ០៨:៣០ នាទីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជូនជនសង្ស័យចំនួន០១នាក់ ដែលកម្លាំងកងរាជអាវុធហត្ថស្រុករលាប្អៀរ សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ឃាត់ខ្លួន កាល ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចទំនប់សាងស្នេហ៍ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ 

ជនសង្ស័យមានឈ្មោះ ហៀង បញ្ញា ភេទប្រុស អាយុ ២១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ទៅអយ្យកាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀន។ 

វត្ថុតាងដកហូតរួមមាន : ម្ស៉ៅក្រាមពណ៌សថ្លា (សង្ស័យម៉ាទឹកកក) ចំនួន០១កញ្ចប់តូច ទម្ងន់០.៧២ក្រាម (ថ្លឹងទាំងសំបកវេចខ្ចប់) ម៉ូតូចំនួន០១គ្រឿង ម៉ាក(ហុងដា សេ១២៥) ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1A.2739 និងទូរសព្ទដៃចំនួន ០១គ្រឿង ម៉ាក(អាយហ្វូនiPhone ពណ៌ខ្មៅ)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីអនុវត្តនីតិវិធីបន្ត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print