យន្តហោះ​ចម្បាំង​១០គ្រឿងមកពី​៤ប្រទេសតំបន់អឺរ៉ុបទៅស្ទាក់យន្តហោះទម្លាក់គ្រាប់រុស្ស៊ី

ចែករំលែក៖

យន្តហោះចម្បាំង ១០គ្រឿងរបស់ប្រទេស៤នៅក្នុងតំបន់អឺរ៉ុប បានហោះហើរទៅស្ទាក់យន្តហោះទមា្លក់គ្រាប់របស់រុស្ស៊ី Tu-160ដែលកំពុងហោះហើរនៅជិត ដែនអាកាសប្រទេសន័រវេយសនិងអេស្បាញ។

ប្រទេសន័រវេស ជាប្រទេសដំបូងដែលបានប្រទះឃើញយន្តហោះរបស់រុស្ស៊ីហោះហើរនៅក្បែរព្រំដែនអាកាសរបស់ខ្លួន ឆ្ពោះទៅកាន់ឆ្នេរសមុទ្រខេត្តBilbao ប្រទេសអេស្ប៉ាញ។ ក្រោយមកបារាំងក៏បានបញ្ជូនយន្តហោះប្រតិកម្មរហ័ស២គ្រឿងទៅរារាំងផងដែរ។

នៅពេលនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីមិនទាន់មានប្រតិកម្មអ្វីជុំវិញហេតុការណ៍ខាងលើនៅឡើយ ។ ហេតុការណ៍ខាងលើកើតឡើងចំពេលដែលរុស្ស៊ីនិងណាតូកំពុងប្រឈមមុខតានតឹងដាក់គ្នាលើបញ្ហាជាច្រើន ក្នុងនោះមានប្រព័ន្ធការពារមីស៊ីលជាដើម។

ទំនាក់ទំនងរវាងរុស្ស៊ីនឹងណាតូកាន់តែតាន់តឹងខ្លាំងឡើងក្រោយពេល ដែលរុស្ស៊ីចោទប្រកាន់ណាតូថា បានកៀរគរ ប្រទេសអតីតសហភាពសូវៀតចូលក្នុងអង្គការនេះ។កន្លងមកនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូនៅទីក្រុង ប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក នាយករដ្ឋមន្ត្រី សាធារណរដ្ឋ Montenegro និងណាតូបានចុះហត្ថលេខាដាក់បញ្ជូលប្រទេសនេះជាសមាជិកថ្មីរបស់ណាតូ។  ម៉ុងតេណេត្រូ ជាប្រទេសចូចមួយស្ថិតនៅក្នុងតំបន់បាលកានបានក្លាយជាសមាជិកទី២៩របស់ណាតូ។ ការដាក់បញ្ចូលនោះបានធ្វើឲ្យ ទំនាក់ទំនងរវាងរុស្ស៊ីនឹងណាតូកាន់តែអាក្រក់ជាងមុនទៅទៀត។

មានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខា នាយករដ្ឋមន្ត្រី Milo Dukanovic  បញ្ជាក់ថា ក្រោយរយៈពេល១០ឆ្នាំ ចាប់តាំងពីទទួលបានឯករាជ្យ ម៉ុងតេណេក្រូបានក្លាយជាសមាជិករបស់ណាតូ។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា ប្រទេសតូចមួយនេះមានការកំណត់ទៅនឹងអនគត់របស់ខ្លួន ។ លោកបន្តទៀតថា ណាតូនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរក្សាសន្តិភាពស្ថិភាពនៅក្នុងតំបន់។

ចំណែកអគ្គលេខាធិការណាតូវិញបានបញ្ជាក់ថា ម៉ុងតេណេក្រូត្រូវតែអនុវត្តពេញលេញនូវនយោបាយរបស់ណាតូ។ នេះជារឿងដែលគួរឲ្យត្រេកអរបំផុតដែលណាតូមានសមាជិកថ្មីមួយទៀត។ ប្រទេសជាសមាជិកបង្ហាញការគាំទ្រ អបអរសាទរដល់សមាជិកថ្មីរបស់ខ្លួន។

ការដាក់បញ្ចូលសមាជិកថ្មីដែលមានទីតាំងនៅសមុទ្របាលកាន ធ្វើឲ្យទំនាក់ទំនងរវាងរុស្ស៊ីនឹងណាតូកាន់តែតានតឹងជាងមុន ដោយសារតែប្រទេសជាសមាជិកណាតូអាចដាក់ពង្រាយកម្លាំងអាវុធនិងទាហានជួយការពារសន្តិសុខប្រទេសនោះ។

កន្លងមករដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ashton Carter បញ្ជាក់ថាណាតូនឹងដាក់ពង្រាយ៤កងពលតូចនៅតំបន់អឺរ៉ុបខាងកើតដើម្បី ទប់ទល់ជាមួយរុស្ស៊ី។

សារព័ត៌មានរ៉យទ័របានផ្សាយថា បណ្តា ប្រទេសតំបន់សមុទ្របាល់ទិកដែលបានចូលជាសមាជិកណាតូកាលពីឆ្នាំ ២០០៤ ដូចជា Estonia , Latviaនិង Lithuania បានស្នើដល់សម្ពន្ធមិត្តយោធាណាតូដាក់ពង្រាយកម្លាំងយោធានៅក្នុង ប្រទេសរបស់ខ្លួនដោយប្រទេសទាំងនោះព្រួយបារម្ភពីការគំរាមកំហែងពី ប្រទេសរុស្ស៊ីក្រោយពេលដែលរុស្ស៊ីបានដាក់បញ្ចូលតំបន់ស្វយ័តគ្រី មៀស្ថិតនៅក្នុងការគ្រប់គ្រងរបស់រុស្ស៊ីកាលពីឆ្នាំ២០១៤។

លោក ខាតធើរធឺ បញ្ជាក់ថា ក្រោយពេលទទួលបានសំណើអង្គការណាតូបានត្រៀមលក្ខណៈដាក់ពង្រាយ៤ កងពលតូចនៅតាមប្រទេសតំបន់សមុទ្របាល់ទិក និងប្រទេសប៉ូឡូញ។ សារព័ត៌មានThe Wall Street Jounalបានផ្សាយថា ណាតូនឹងដាក់ពង្រាយកម្លាំងទាហាន៤ពាន់នាក់នៅក្នុងគម្រោងខាងលើ ។

លោក ខាតធើ បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានពេលបំពេញ ទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ថា គម្រោងខាងលើកំពុងតែពិភាក្សា ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតជុំវិញកិច្ចពិភាក្សានោះទេ ។

មន្ត្រីអាមេរិកបានបញ្ជាក់ថា គោលដៅរបស់អាមេរិកនៅតំបន់អឺរ៉ុបគឺអនុវត្តឲ្យបានឆាប់រហ័សក្នុង ការជួយដល់សម្ពន្ធមិត្តដើម្បី ទប់ស្កាត់សកម្មភាពគំរាមកំហែងពីរុស្ស៊ី ។ អាមេរិកក៏បានបង្កើតមូលនិធិការពារជាតិដើម្បីហ្វឹកហ្វឺន កម្លាំងយោធាក៏ដូចជាសកម្ម ភាពធ្វើសមយុទ្ធរបស់ណាតូ។

ដំណើរទស្សនកិច្ចរបស់លោក ខាតធើ ទៅកាន់ប្រទេសអាល្លឺម៉ង់ក្នុង គោលដៅជួបពិភាក្សាជាមួយមេបញ្ជាការកងទ័ពណាតូនិងមេបញ្ជាការកងទ័ពអា មេរិកនៅទីនោះដើម្បីពិភាក្សាស្តីពីការដាក់ពង្រាយកម្លាំងនៅ អឺរ៉ុបខាងកើត។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរក្រោយពេល អាមេរិកប្រតិកម្មពីយន្តហោះចម្បាំងរុស្ស៊ីបានចូលឈ្លានពានតំបន់ បាល់ទិក ណាតូបានបញ្ជូនយន្តហោះចម្បាំងទៅកាន់ទីនោះដើម្បីរារាំងយន្តហោះរុ ស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិប្រទេសឡាត់វៀកាលពីថ្ងៃទី៣ ខែឧសភា បានឲ្យដឹងថា យន្តហោះចម្បាំងណាតូ៥គ្រឿងបានទៅកាន់តំបន់សមុទ្របាល់ទិកដើម្បី ការពារដែនអាកាសនៅទីនោះ។ នៅចុងខែមេសាកន្លង មកយន្តហោះចម្បាំងណាតូបានចូលទៅរារាំងយន្តហោះចម្បាំងរុស្ស៊ីដែល ហោះចូលដែនអាកាសសមុទ្របាល់ទិក៕

russian-planes_lxma 14-1_cvwn

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print