ប្រធានសភាសហព័ន្ធវ៉ាឡូនី-ព្រុចសែល កោតសរសើរចំពោះជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដោយរលូន ប្រកបដោយផ្លែផ្កា និងបានជូនពរឱ្យជនភៀសសឹកកម្ពុជា អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប លោក Benoît DISPA ប្រធានសភាសហព័ន្ធវ៉ាឡូនី-ព្រុចសែល កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

 

នាឱកាសនោះ ភាគីទាំងពីរបានសម្ដែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាជាបន្តបន្ទាប់ រវាងកម្ពុជានិងសហព័ន្ធវ៉ាឡូនី-ព្រុចសែល ក៏ដូចជាជាមួយប្រទេសបែលហ្ស៊ិកជារួមផងដែរ។

 

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាអំពីការពង្រឹង និងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងកម្ពុជា និងសហគមន៍និយមនិយាយភាសាបារាំងនៃប្រទេសបែលហ្ស៊ិក ជាពិសេសលើវិស័យនានា រួមមានវប្បធម៌ អប់រំ ឧត្តមសិក្សា ការស្រាវជ្រាវ និងការបណ្ដុះបណ្ដាល។

 

លោកឧបនាយករដ្ឋមន្រ្ដី បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់សភាសហព័ន្ធវ៉ាឡូនី-ព្រុចសែល ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ និងបានថ្លែងអំណរគុណចំពោះប្រទេសបែលហ្ស៊ិកដែលបានគាំទ្រអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា និងដំណោះស្រាយព្រំដែនដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

...

 

ជាការឆ្លើយតប លោកប្រធានសភា បានកោតសរសើរចំពោះជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះដោយរលូន និងប្រកបដោយផ្លែផ្កា និងបានជូនពរឱ្យជនភៀសសឹកកម្ពុជាអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញដោយសុវត្ថិភាព៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print