ភ្នំពេញ៖ បន្ទាប់ពីមានអំពើឆក់កាបូបពិធីការិនីទូរទស្សន៍ហង្សមាស និងឆក់ទូរស័ព្ទពីរគ្រឿងរបស់លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក កាលពីថ្ងៃទី៥ខែសីហាឆ្នាំ២០១៥កន្លងមក មកដល់ពេលនេះកម្លាំងនគរបាលផ្នែក ព្រហ្ម ទណ្ឌខណ្ឌសហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន នគរ បាលរាជធានីភ្នំពេញ ធ្វើការ ស្រាវជ្រាវរហូត ចាប់ជនសង្ស័យ ពីរនាក់បានជាបន្តបន្ទាប់ និងកំពុងបន្តតាមចាប់បក្ខពួកពីរនាក់ទៀតកំពុងគេចខ្លួន។ ប៉ុន្តែករណីឆក់កាបូបពិធីការិនីទូរទស្សន៍ហង្សមាសវិញនៅមិនទាន់ចាប់បាននៅឡើយទេ ។
សមត្ថកិច្ចឲ្យដឹងថា ករណីចាប់បានចោរឆក់ទូរស័ព្ទគឺជនសង្ស័យទី១ ឈ្មោះគង់ ភារម្យ ហៅ ខ្មៅ អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៧ ផ្លូវ លេខ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួល គោក ត្រូវបានឃាត់ខ្លួន នៅវេលាម៉ោង១១ ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅ ចំណុចហាងកាហ្វេ ផ្លូវលេខ២៩៣ សង្កាត់ បឹងកក់ទី២ និងជនសង្ស័យទី២ឈ្មោះចេង គឹមឆេង ហៅអាជាំ អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨០ ផ្លូវ លេខ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ត្រូវបាន ចាប់ខ្លួននៅវេលា ម៉ោង៨យប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅចំណុចស្ថានីយប្រេងតេលា សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ ។
លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក បានជួបគ្រោះថ្នាក់ដោយ ក្រុមចោរឆក់ បានធ្វើ សកម្មភាពមកឆក់ទូរ ស័ព្ទដៃស៊េរីទំនើបចំនួនពីរគ្រឿងពីក្នុងហោ ប៉ៅអាវរបស់លោក គ្រាដែលកំពុងជិះម៉ូតូ តាមដងផ្លូវ តែម្នាក់ឯង ដោយដាក់ទូរស័ព្ទដៃពីរគ្រឿង គឺមួយគ្រឿងម៉ាក Iphone6 និងមួយគ្រឿង ម៉ាក Iphone5s នៅក្នុង ហោប៉ៅអាវ ស្រាប់ តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូមួយ គ្រឿងម៉ាកស៊ុយស៊ូគីនិក ពណ៌ស ជិះមកអែប ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទមួយ គ្រឿង ហើយគេចខ្លួនបាត់ ដោយឡែកទូរ ស័ព្ទមួយគ្រឿងទៀត ជ្រុះទៅដីក៏លេចមុខ ជនសង្ស័យពីរនាក់ផ្សេងទៀត ជិះម៉ូតូម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ មកជិតហើយបាន ដណ្ដើម យកទៀត រួចគេចដោយសុវត្ថិភាពតែម្ដង ។
ក្រោយពីមានករណីខាងលើនេះ កើតឡើង កម្លាំងនគរបាល ទួលគោក និងនគរបាលព្រហ្ម ទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានបើកការ ស្រាវជ្រាវ រហូតឈាន ទៅដល់ការចាប់ខ្លួនពួកគេទាំងពីរនាក់និង ដកកហូតម៉ូតូមួយគ្រឿងដែលជិះធ្វើសកម្ម ភាព ម៉ាកនិក ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ ស្លាកលេខ ភ្នំពេញ 1FE-3775 ប៉ុន្ដែ ទូរស័ព្ទ ទាំងពីរគ្រឿងមិនត្រូវ បានរកឃើញនោះឡើយដោយសារពួកគេបាន យកទៅលក់ចាយវាយអស់ហើយ ។
នេះគ្រាន់តែជាករណីបង្ក្រាបចោរឆក់ទូរស័ព្ទលោកអភិបាលរងខណ្ឌទួលគោកប៉ុណ្ណោះ ចំណែកករណីឆក់កាបូបពិធីការិនីទូរទស្សន៍ហង្សមាសបណ្តាលឲ្យដួលសន្លប់របួសធ្ងន់នោះ សមត្ថកិច្ចនៅមិនទាន់បានបញ្ចាក់ឲ្យដឹងឡើយថា បានធ្វើដល់កម្រិតណាហើយនោះ គ្រាដែលពលរដ្ឋអះអាងថានៅថ្ងៃណាក៏ដូចថ្ងៃណានៅខណ្ឌទួលគោកសម្បូរចោរឆក់គ្មានលស់ថ្ងៃណា ៕
ដោយ៖ ប្រាថ្នា