ដឹកចូលផ្ទះសំណាក់សួរថា យកបង ឬយកគេ ខាងស្រីឆ្លើយថា យកគេ ក៏សម្លាប់ចោល រួចមកប៉ុស្តិ៍ប៉ូលីសសារភាព

ចែករំលែក៖

ខេត្តកំពង់ចាម ÷ ករណីឃាតកម្ម កើតឡើងពាក់ព័ន្ធនឹង រឿងស្នេហាត្រីកោណ ដោយនារីលក់ថ្នាំពេទ្យម្នាក់ ដែលត្រូវបានរាយការណ៍ថា ជិតដល់ថ្ងៃភ្ជាប់ពាក្យនៅសប្តាហ៍ក្រោយនេះ ខណៈដែលអតីតបុរស ជាសង្សារ ដែលជាទាហានម្នាក់ អាក សម្លាប់នៅក្នុងផ្ទះសំណាក់ អង្គាសិល្ប៍នៅក្រុង-ខេត្តកំពង់ចាម ។

 

តាមព័ត៌មានបានឱ្យដឹងថា បុរសម្នាក់ធ្លាប់ធ្វើជាទាហាន មានទីលំនៅក្នុងភូមិអន្លូងដូង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ហើយនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានណាត់គ្នាជាមួយនារីងគ្រោះខាងលើ មកលេងទីរួមខេត្តកំពង់ចាម ដោយបានសំរាកមួយយប់ នៅផ្ទះសំណាក់យីហោអង្គាសិល្ប៍ ក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុង- ខេត្តកំពង់ចាម ។

 

ប្រភពពីការសារភាព ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា ខ្លួនបានស្រឡាញ់នារីរងគ្រោះ ឈ្មោះ ពៅ ចាន់ឌី មានមុខរបរ(លក់ថ្នាំពេទ្យ) ហើយធ្លាប់រស់នៅក្នុងភូមិឃុំស្រុកជាមួយជនសង្ស័យខាងលើផងដែរ ។ តែក្រោយ មកនារីរងគ្រោះបានផ្លាស់ទីលំនៅទៅរស់នៅភូមិអណ្តូងល្វេ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

 

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ជនសង្ស័យបានសួរនាំទៅនារីរងគ្រោះនៅក្នុងបន្ទប់ផ្ទះសំណាក់អង្គាសិល្ប៍នេះថា តើអូនជ្រើសរើសបង ឬ ជ្រើសរើសគេ!? ពេលនោះ នារីរងគ្រោះបានឆ្លើយប្រាប់ថា អូនជ្រើសរើសគេហើយ ដែលត្រៀមភ្ជាប់ពាក្យនៅសប្តាហ៍ក្រោយនេះហើយ ។

 

ក្រោយពីឮចម្លើយបែបនេះមក បុរសជាជនសង្ស័យបានឈ្លោះប្រកែកគ្នា ឈឈានដល់ប្រើអំពើហិង្សាយ៉ាងធ្ងន់ដោយអាក បណ្ដាលឱ្យនារីរងគ្រោះបាត់បង់ជីវិតភ្លាមៗ នៅក្នុងបន្ទប់ផ្ទះសំណាក់ ។

 

បន្ទាប់ពីកើតហេតុ បុរសសង្ស័យរូបនេះបានចូលទៅសារភាពនៅប៉ុស្តិ៍នគរបាលបឹងកុក ក្រុង- ខេត្តកំពង់ចាម។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងសួរនាំបន្តស៊ើបអង្កេតបន្ត តាមនីតិវិធីច្បាប់ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print