កម្លាំងកងរាជអាវុធហត្ថក្រុងរុនតាឯកតេជោសែនឃាត់ ខ្លួនក្មេងទំនើងចំនួន ១២នាក់ ជិះម៉ូតូបង្ហោះ ប្រដេញគ្នារំខានដល់អ្នកដទៃធ្វើដំណើរតាមដងផ្លូវ

ចែករំលែក៖

ខេត្តសៀមរាប÷ កុំចាំដល់ឪពុកម្ដាយស្រក់ទឹកភ្នែក ទើបដឹងខ្លួនថាខុស! សូមអំពាវនាវដល់យុវជនទាំងអស់ បញ្ឈប់សកម្មភាពបង្ហោះម៉ូតូ ដែលបង្កការភ័យខ្លាចដល់អ្នកដទៃ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

 

យប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៦ វេលាម៉ោង២០:៤០ នាទី កម្លាំងកងរាជអាវុធហត្ថក្រុងរុនតាឯកតេជោសែន បានចុះអន្តរាគមន៍ និងឃាត់ខ្លួនក្មេងទំនើងចំនួន ១២ នាក់ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការជិះម៉ូតូបង្ហោះ ប្រដេញគ្នារំខានដល់អ្នកដទៃធ្វើដំណើរតាមដងផ្លូវ នៅចំណុចភូមិត្មាតពង សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។

 

ក្រោយការសាកសួរ ក្មេងទាំង១២នាក់បានទទួលស្គាល់កំហុសរបស់ខ្លួន និងត្រូវបានធ្វើការអប់រំ ណែនាំ ដាក់វិន័យ ធ្វើកិច្ចសន្យា ព្រមទាំងប្រគល់ជូនអាណាព្យាបាលធានាយកទៅផ្ទះវិញ។ ចំណែកម៉ូតូត្រូវបានដកហូតរក្សាទុករយៈពេល ០៣ខែ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងរុនតាឯកតេជោសែន។

 

សូមប្អូនៗយុវជនទាំងអស់ បញ្ឈប់សកម្មភាពបង្ហោះម៉ូតូ និងអំពើទំនើងគ្រប់រូបភាព ព្រោះសកម្មភាពទាំងនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃប៉ុណ្ណោះ ទេ ថែមទាំងធ្វើឱ្យឪពុកម្ដាយ និងក្រុមគ្រួសារព្រួយបារម្ភ និងខកចិត្តផងដែរ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print