ឆក់ទូរស័ព្ទបានសម្រេច រត់គេចមិនរួច តាមចាប់ខ្លួនបានម្នាក់ រត់គេចបាត់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងធ្វើ សកម្មភាពឆក់យកទូរស័ព្ទដៃពីបុរសម្នាក់បានសម្រេច ព្យាយាមគេចខ្លួន តែជនរងគ្រោះស្រែកឆោឡោ ផ្អើលពលរដ្ឋជួយដេញតាមទាន់ចាប់ឃាត់ខ្លួនបានម្នាក់ រត់ គេចខ្លួនបាត់ម្នាក់ នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២ ៦ នៅតាមផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវលេខ ១១៤ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា ជនសង្ស័យ២នាក់ ជិះម៉ូតូ១ គ្រឿងម៉ាកហុងដា VARIO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ MV-5260 បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ IPhone 14 pro max ពីបុរសម្នាក់កំពុងជិះម៉ូតូ តាមបណ្តោយផ្លូវព្រះមុនីវង្ស បានសម្រេចហើយ ជិះគេចខ្លួន តែជនរងគ្រោះស្រែកឆោឡោ ផ្អើលពលរដ្ឋអ្នកដំណើររួមផ្លូវ ជួយប្រដេញតាម រហូតដល់ភ្លើងស្តុបបេកាសេ មានមធ្យោបាយឈប់ស្តុបច្រើន ជនសង្ស័យភ័យផ្តួលម៉ូតូ ចាប់ខ្លួនបានម្នាក់ រត់គេចខ្លួនបាត់ម្នាក់ ។

ក្រោយចាប់ខ្លួនជនសង្ស័យបានម្នាក់ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ ចុះទៅចាប់ខ្លួនជនសង្ស័យ នាំយកទៅមូលដ្ឋានអាវុធហត្ថខណ្ឌ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print