ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃេីញសពបុរសម្នាក់ចងកសម្លាប់ខ្លួននៅដេីមអំពឹលទឹកបារាំង មួយកន្លែង កាលពីវេលាម៉ោង៨ និង៤០នាទី ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចដើមអំពិលទឹកបារំាងក្នុងដីវាល ផ្លូវលំ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ជួន កែវមុនី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិកកោះ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ស្នាក់នៅបន្ទប់ជួលសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមការបំភ្លឺពីឈ្មោះ ជួន ស្រីពៅ ភេទស្រី អាយុ២៤ឆ្នាំ ត្រូវជាបងស្រីបង្កើតជនរងគ្រោះបានឲ្យដឹងថា : កាលពីវេលាម៉ោងប្រហែល២២ និង០០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្អូនប្រុសនាង បានផឹកស្រាស្រវឹង ហើយប្រលែងលេងកូននាង បណ្ដាលឲ្យដួលពកក្បាល ទើបនាងស្ដីបន្ទោសឲ្យ រួចប្អូនប្រុសនាងបានយកកន្សែងពោះគោមួយរួចដើរចេញទៅបាត់ ហើយនាងក៏មិនបានចាប់អារម្មណ៍ថាប្អូនប្រុសនាងទៅណាដែរ លុះនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ មានមនុស្សនិយាយថាមានអ្នកចងក សម្លាប់ខ្លួននៅដើមអំពិលទឹកបារាំង នាងក៏បានទៅទើបដឹងថាជាប្អូនប្រុសនាង ។
យោងតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន ការបញ្ជាក់ពីឯកឧត្តមវេជ្ជបណ្ឌិត ជាង រ៉េន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានបានថា ស្លាប់ដោយ ចង ក (អត្តឃាត)។
សាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕












