នគរបាលខណ្ឌកំបូលឃាត់ខ្លួនជនសង្ស័យបីនាក់ករណីប្រើអំពើហិង្សាយកដុំថ្មគប់ក្បាលបណ្ដាលឲ្យរបួស

ចែករំលែក៖

ភ្នំពេញ÷ មន្ត្រីនគរបាលខណ្ឌកំបូលបានឲ្យដឹងនៅថ្ងៃទី ២៣ ខែវិឆ្ឆិកានេះថាដោយអនុវត្តតាមផែនការដឹកនាំរបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងជាជនសង្ស័យចំនួនបីនាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនា។

 

ប្រភពឲ្យដឹងថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៦ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីហិង្សាដោយចេតនា (យកដុំថ្មគប់ក្បាលបណ្ដាលឱ្យរបួស) នៅចំណុចក្នុងដីវាលម្តុំផ្លូវក្រវាត់ក្រុង ភូមិកន្ទោកជើង សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

 

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់

១-ឈ្មោះ ឆែម ម៉ាណេត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅបន្ទប់ជួល ភូមិព្រែទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ឃាត់ខ្លួន)(គ្មានសារធាតុញៀន)

២-ឈ្មោះ ហ៊ន សុជា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ឃាត់ខ្លួន)(គ្មានសារធាតុញៀន)

៣-ឈ្មោះ ធន់ សុម៉ាណូ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ឃាត់ខ្លួន)(គ្មានសារធាតុញៀន)

 

ជនរងគ្រោះបែកក្បាលផ្នែកខាងមុខ។ សមត្ថកិច្ចប្រមូលវត្ថុតាងចាប់យកមាន ៖ ដុំថ្មចំនួន ០១ដុំ។

 

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print