ឃាត់ខ្លួនជនសង្ស័យ ១៦នាក់ ពីរករណីផ្សេងគ្នា ពាក់ព័ន្ធក្នុងអំពើលួចមានស្ថានទម្ងន់ទោស (កាន់កាប់អាវុធ) (កាប់យកម៉ូតូ)និងប្រមូលផ្ដុំប្រើហិង្សា

ចែករំលែក៖

ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ និងដោយមានការសម្របសម្រួលលើនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ-បង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះប្រតិបត្តិការបង្ក្រាបករណី (កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតនិងកាប់យកម៉ូតូ) និងប្រមូលផ្ដុំប្រើហិង្សា ដែលកើតឡើងនៅក្នុងភូមិសាស្ត្រស្រុកមោងឫស្សី ស្រុកសង្កែ និងក្រុងបាត់ដំបង អំឡុងខែវិច្ឆិកា ឆ្នាំ២០២៦។

ជាមួយកិច្ចប្រតិបត្តិការកាលពីថ្ងៃទី២០ និង២១ ខែ វិច្ឆិកា ឆ្នាំ២០២៦នេះដែរ ករណីទី១ កម្លាំងជំនាញបាននាំខ្លួនជនសង្ស័យចំនួន ១១ នាក់ ភេទប្រុស អាយុចន្លោះពី ១៦ ដល់ ៣០ ឆ្នាំ នៅស្រុកសង្កែ និងក្រុងបាត់ដំបង មកធ្វើការសាកសួរ រួមមាន៖

១. ឈ្មោះ សារី លីហុង អាយុ ១៧ឆ្នាំ
២. ឈ្មោះ ឌីណា រតនា ហៅ រ័ត្ន, ធុច អាយុ ២០ឆ្នាំ
៣. ឈ្មោះ ណាង អិន ហៅ កែង អាយុ ២១ឆ្នាំ
៤. ឈ្មោះ រិទ្ធ ចាន់រ៉ា ហៅ ធីង អាយុ ១៨ឆ្នាំ
៥. ឈ្មោះ ឡាយ ចក្រ្តុរ៉ា ហៅ ចក្រ អាយុ ១៨ឆ្នាំ
៦. ឈ្មោះ ធឿន ប៊ុនធីម អាយុ ១៩ឆ្នាំ
៧. ឈ្មោះ ខន ខៀត ហៅ កុង អាយុ ១៨ឆ្នាំ
៨. ឈ្មោះ ប៉ិច ពៅ ហៅ កុយ អាយុ ១៨ឆ្នាំ
៩. ឈ្មោះ មាស ម៉ៃ អាយុ ១៨ឆ្នាំ
១០. ឈ្មោះ សន សម្រិតមេត្តា អាយុ ២១ឆ្នាំ
១១. ឈ្មោះ ឌី សក្កដា ហៅ ស័ក្ក អាយុ ១៧ឆ្នាំ រួមជាមួយវត្ថុតាងដកហូត៖
– ម៉ូតូ ០៥ គ្រឿង និងកាំបិតកែច្នៃ ០២ដើម។

ករណីទី២÷កម្លាំងជំនាញបាននាំខ្លួនជនសង្ស័យចំនួន ៥នាក់ ភេទប្រុស អាយុចន្លោះពី ១៦ ដល់ ៣០ ឆ្នាំ នៅស្រុកសង្កែ និងក្រុងបាត់ដំបង មកសាកសួរ រួមមាន៖

១-ឈ្មោះ សុវណ្ណ ដេវីត ហៅ ប៊ូ អាយុ ១៧ឆ្នាំ
២-ឈ្មោះ រឺត រិទ្ធី ហៅ ធី អាយុ ១៧ឆ្នាំ
៣-ឈ្មោះ លី យ៉ាណុប ហៅ ឡិច អាយុ ១៦ឆ្នាំ
៤-ឈ្មោះ រុន អ៊ូសៀវទី ហៅ ទីតូច អាយុ ១៦ឆ្នាំ
៥-ឈ្មោះ ចាន់នី ចំណាប់ អាយុ ១៦ឆ្នាំ ជាមួយវត្ថុតាង! ម៉ូតូ០១គ្រឿង និងកាំបិតកែច្នៃ ០១ដើម ។

...

បច្ចុប្បន្ន ក្រុមជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញកំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print