បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ អូ តុង ភេទប្រុស អាយុ២៥ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយ ប៉ែត ស្តីពីករណីចោរលួចកាត់ខ្សែភ្លើងកាលពីវេលាម៉ោង០៩ និង៣០ នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចអគារមួយកន្លែង ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយ ប៉ែត។

 

ក្រោយទទួលបានបណ្ដឹងខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក អនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះដល់កន្លែងកើត ហេតុស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យចំនួន០១ នាក់ ឈ្មោះ សោម តារា ភេទប្រុស អាយុ៣៨ឆ្នាំ ព្រម ទាំងដកវត្ថុតាង ទុយោស្ពាន់ចំនួន០៣កំណាត់(ប្រគល់ជូនជនរងគ្រោះវិញ), ខ្សែភ្លើងមួយចំនួន(ប្រគល់ជូនជនរងគ្រោះវិញ), ផ្លែរណាអារដែក ចំនួន០១ដើម, កាបូបស្ពាយពណ៌ស ចំនួន០១ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ និងបានធ្វើតេស្តទឹកនោមរបស់ជនសង្ស័យ រកឃើញមានសារធាតុញៀន(+) ។

 

លោកអនុសេនីយ៍ឯក តិល តៃលីវ បានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចកាត់ខ្សែភ្លើងរបស់ជនរងគ្រោពិតប្រាកដមែន ហើយខ្លួនក៏ធ្លាប់លួចចូលកាត់ខ្សែភ្លើង និងទុយោស្តាន់ម៉ាស៊ីនត្រជាក់នៅក្នុងអគារ កម្ពស់៤ជាន់ខាងលើ ចំនួន០៥លើកមកហើយដែរ។ ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

 

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករ ណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។

 

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះដើម្បីអនុវត្តតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print