យោងតាមAljazeera នៅថ្ងៃទី២៤ខែវិច្ឆិកា បានអោយដឹងថាយ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួនប្រាំពីរនាក់ រួមទាំងកុមារម្នាក់ និងមន្ត្រីប៉ូលីស ត្រូវបានសម្លាប់ និងរាប់សិបនាក់រងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។
មន្ត្រីសុខាភិបាលបានបញ្ជាក់ពីការស្លាប់នេះនៅព្រឹកថ្ងៃអង្គារ ខណៈពេលដែលការព្រមានសុខភាពសាធារណៈត្រូវបានចេញអំពីការផ្ទុះឡើងនៃជំងឺរលាកស្រោមខួរក្បាល។
ប្រភពព័ត៌មានពីគ្រូពេទ្យបាននិយាយថា ជនជាតិប៉ាឡេស្ទីនបីនាក់ រួមទាំងកុមារម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ Wadi Gaza នៅកណ្តាលតំបន់ Gaza Strip។
នៅព្រឹកថ្ងៃអង្គារនេះ ជនជាតិប៉ាឡេស្ទីនបីនាក់ទៀតត្រូវបានសម្លាប់ និងប្រាំនាក់រងរបួស នៅពេលដែលយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានវាយប្រហារតំបន់ al-Mawasi ភាគខាងលិចនៃ Khan Younis នៅភាគខាងត្បូងនៃតំបន់ Gaza ខណៈដែលជនជាតិប៉ាឡេស្ទីនទីបួនបានស្លាប់ដោយសាររបួស បន្ទាប់ពីត្រូវបានគេកំណត់គោលដៅនៅក្នុងជំរំជនភៀសខ្លួន Jabalia នៅភាគខាងជើងនៃតំបន់ Gaza នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន Wafa។
រូបថត: AFP










