ខេតបាត់ដំបង÷ នៅថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២៥នេះសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បញ្ជូនជនសង័្សយចំនួន០២នាក់មកកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តតាមផ្លូវច្បាប់ បន្ទាប់ពីធ្វើការបង្រ្កាបឃាត់ខ្លួនសាកសួរនិងកសាងសំណុំរឿងរួចមក។
កិច្ចប្រតិបត្តិការនេះធ្វើឡើង ខណៈកាលពីថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង០០.៥០នាទី ត្រង់ចំណុចផ្លូវហាយវេ ស្ថិតនៅក្រុមទី១៧ ភូមិអូរដំបង ឃុំអូរដំបង ២ ស្រុកសង្កែ ខេតបាត់ដំបង មានករណីហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស (ធាក់ផ្តួលម៉ូតូ) មួយកើត ឡើងបង្កដោយជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពធាក់ផ្តួលម៉ូតូនិងវាយម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ប៉ា សាន់ ភេទប្រុស អាយុ២៥ ឆ្នាំមានទីលំនៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង បណ្តាលឱ្យដួលម៉ូតូខូចខាតម៉ូតូជាច្រើនកន្លែង និងរងរបួសជនរងរបួសផងដែរ។
ស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោប ល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែដឹកនាំ
ជំនាញផ្នែកន គរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង១ បានធ្វើការបង្ក្រាបនាំខ្លួនជនសង្ស័យចំនួន០២នាក់គឺ៖ ឈ្មោះ ឆេង ប៊ុនផា និងឈ្មោះ ធី វ៉ាន់ថៃ បាននៅចំណុចភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែខេត្តបាត់ដំបង យកមកអធិការ ដ្ឋាននគរបាលស្រុកសង្កែដើម្បីធ្វើការសាកសួរ។
ក្រោយស្តាប់ចម្លើយរួចរាល់ ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើស កម្មភាពធាក់ផ្តួលម៉ូតូនិងវាយម៉ូតូរបស់ជនរគ្រោះ ពិតប្រាកដមែន ។ មូលហេតុ ដោយសារជនសង្ស័យគុំគួនជាមួយជនរងគ្រោះជិះម៉ូតូឌឺដងដាក់ខ្លួន។
-វត្ថុតាងដកហូតរួមមាន៖
-ដំបងឈើចំនួន០១ដើម ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រឺម ស៊េរីឆ្នាំ២០២៤ ពណ៌ខ្មៅ លេខតួ/លេខម៉ាស៊ីនND125N-015514
ស្លាកលេខ បាត់ដំបង 1AV-6111













