ក្នុងឱកាសនៃការចូលរួម «វេទិកាសន្ទនាអារ្យធម៌នៃអង្គការសហប្រតិបត្តិការសៀងហៃ លើកទី១» (1st Shanghai Cooperation Organization (SCO) Civilizational Dialogue Forum) នៅទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌាក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នៅពេលបូជនីយដ្ឋានសក្ការៈ ដូចជាប្រាសាទព្រះវិហារ ទទួលរងការខូចខាតដោយសារជម្លោះប្រដាប់អាវុធ និងការបាញ់កំទេចពីសំណាក់ប្រទេសមួយទៀត ផលប៉ះពាល់មិនមែនកើតមានត្រឹមតែលើសំណង់ប្រាសាទប៉ុណ្ណោះទេ ប៉ុន្តែវាបានប៉ះពាល់ដល់តម្លៃ អត្តសញ្ញាណរបស់ប្រជាជន និងការចងចាំរួមរបស់មនុស្សជាតិទាំងមូល។ តាមរយៈការប្តេជ្ញាចិត្តខ្ពស់របស់សហគមន៍អន្តរជាតិ កម្ពុជាសូមថ្លែងអំណរគុណចំពោះសុឆន្ទ: និងស្មារតីទទួលខុសត្រូវរួម ក្នុងការចូលរួមជួសជុលស្តារឡើងវិញពីការខូចខាតទាំងនោះ ដើម្បីបន្សល់ទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។
សូមបញ្ជាក់ថា វេទិកានេះត្រូវបានរៀបចំឡើងពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ដែលបានរៀបចំពីថ្ងៃទី២០ មានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង និងផ្តល់តម្លៃដល់មរតកអារ្យធម៌រួម, ជំរុញកិច្ចសហប្រតិបត្តិការលើការអភិរក្ស, ការចងក្រងឯកសារ, ការសិក្សាស្រាវជ្រាវ និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន តាមរយៈការទូតវប្បធម៌៕
ប្រភព ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន












