នគរបាលខេត្តព្រះវិហារ បង្ក្រាបករណី ចោរកម្មលួចទ្រព្យសម្បត្តិអ្នកដទៃ នៅភូមិអណ្តូងពោធិ៍ក្រុងព្រះវិហារ ឃាត់ខ្លួនជនសង្ស័យ១នាក់

ចែករំលែក៖

ខេត្តព្រះវិហារ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ដោយ អនុវត្តតាមការដឹកនាំបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំដោយផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងសមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ដឹកនាំដោយលោកវរសេនីយ៍ឯកគង់ គា នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ស្រាវជ្រាវស៊េីបអង្កេតឈានដល់កំណត់មុខសញ្ញា និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ភេទប្រុស ពាក់ព័ន្ធ ករណីចោរកម្មលួចទ្រព្យសម្បត្តិអ្នកដទៃ នៅចំណុចផ្ទះរបស់ឈ្មោះ ហោ លីហៀង ភេទប្រុស ស្ថិតក្នុងភូមិអណ្ដូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦។

 

ជនសង្ស័យឈ្មោះ ធឿង បញ្ញា ហៅអាខ្មៅ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបមិនពិតប្រាកដ។

+សម្ភារវត្ថុតាងដកហូតបានរួមមាន៖

-ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៦កញ្ចប់

-លោហធាតុពណ៌លឿង(មាស) ទម្ងន់ ១,៩១ជី

-ទូរស័ព្ទដៃចំនួន ៥គ្រឿង

-កាមេរ៉ាថតរូបចំនួន ២គ្រឿង

-កាបូបស្ពាយ ចំនួន ១ ,ទុលណាវីសចំនួន ២ ,កាំបិតចុងស្រួចចំនួន ១ ,កន្ត្រៃចំនួន ១ ,ម៉ាឡេតចំនួន ១, ដង្កាប់ចំនួន ១, អាគុយចំនួន ១, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន១។

 

បច្ចុប្បន្នជនសង្ស័យ និងសម្ភារវត្ថុតាងខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print