គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកដីរេចង្កូតបុករះបណ្ដាល ឲ្យខូចខាតរថយន្ត៣គ្រឿងរងរបួសមនុស្ស២០នាក់ ផ្លូវជាតិលេខ៤១

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១៦និង៣២នាទី លើកំណាត់ផ្លូវជាតិលេខ៤១ចន្លោះគីឡូម៉ែត្រ១៦-១៧ស្ថិតនៅចំណុចភូមិខ្លែងពណ៌ជើង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងពីរថយន្តដឹកដីមួយគ្រឿងម៉ាកNissan ពណ៌សស្លាកលេខចង្កូតស្ដាំKDL-1399បើកបរដោយសុខ សំណាង ភេទប្រុស អាយុ ២២ឆ្នាំ ភូមិតុងរ៉ុង ឃុំតុងរ៉ុង ស្រុកកំពង់ចាម ខេត្តកំពង់ចាម។

តាមសាក្សីនៅកន្លែងកើតហេតុ រថយន្តដឹកដីបើកបរពីទិសខាងត្បូងទិសខាងជើង។ ដល់ចំណុចកើតហេតុបានរេចង្កូតបុករថយន្ដមួយគ្រឿងម៉ាកLEXUS HS250H ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BV-3910 បើកបរដោយឈ្មោះ ហេង វ៉េងឈាង ភេទប្រុស អាយុ៣៦ឆ្នាំរស់នៅភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង បន្ដរេចង្កូតទៅបុករថយន្ត១គ្រឿងទៀតម៉ាកISUZU ប្រភេទក្រឡុកសុីម៉ង់ស្លាកលេខ ភ្នំពេញ5A-0086 បើកបរដោយឈ្មោះណៃ ណូន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងខ្ចង់ ឃុំរលាំងគ្រើល ស្រុកសំរោងទងរួចបន្តទៅបុករថយន្ត១គ្រឿងទៀតម៉ាកNissan ពណ៌សគ្មានពាក់ស្លាកលេខបើកបរដោយឈ្មោះ សុខ សំអូន ភេទប្រុស អាយុ២៦ឆ្នាំ រស់ភូមិខ្ពបវែង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ជារថយន្ដដឹកកម្មកររោងចក្រ(៧៥ ស្រី៧៤នាក់)។

 

លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ផ្ដើមចេញមកពីរថយន្ដដឹកដីស្លាកលេខចង្កូតស្ដាំ KDL-1399មិនបន្ថយល្បឿននិងមានការឆ្វេសប្រហែសលើការបើកបរបានបង្កការខូចខាតសម្ភារៈទ្រព្យសម្បត្ដិរថយន្ដ៤គ្រឿង និងរបួសមនុស្ស២០នាក់ស្រី១៦នាក់។

 

សមត្ថកិច្ចនគរបាលបានបញ្ជូនអ្នករបួសទៅមន្ទីរព្យាបាលនិងយកវត្ថុតាងបង្កមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីចាត់ការតាមនិតិវិធីបន្ត៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print