កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យ ចំនួន ១២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖​ ដោយអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការចង្អុលបង្ហាញណែនាំពីសំណាក់ លោក នួន ផារ័ត្ន អភិបាល នៃគណ:អភិបាលខេត្តកំពង់ធំ ជាពិសេសក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក ឃុន ប៊ុនហូ មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយមានការសម្របសម្រួលពី លោក​ រស់ សារាំ ព្រះអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទោង សរុបចំនួន១០នាក់ មធ្យោបាយ រថយន្តចំនួន០២គ្រឿង ម៉ូតូចំនួន០៣គ្រឿង ដឹកនាំដោយ លោកអនុសេនីយ៍ទោ ជា គឹមលេង នាយរងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០៣ទីតាំង ស្ថិតនៅក្នុងភូមិស្ពានគ្រង ភូមិជីអាប់ និងភូមិសណ្ដាន់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផល​ ឃាត់ខ្លួនជនសង្ស័យ ចំនួន១២នាក់ រួមមាន៖
១-ឈ្មោះ ថន បូរិន្ទ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិស្ពានគ្រង ឃុំចំណាយក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ
២-ឈ្មោះ ប៉ាត ចន្ថា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិដូនល្អ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ
៣-ឈ្មោះ ឡូត ប៊ុនណា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិសណ្ដាន់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ
៤-ឈ្មោះ លូន សៅ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអណ្ដូងត្រុំ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ
៥-ឈ្មោះ សេក សង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអណ្ដូងត្រុំ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ
៦-ឈ្មោះ ផាក់ សុផាត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិនាងណយ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ
៧-ឈ្មោះ ធន់ ឆាន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិនាងណយ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ
៨-ឈ្មោះ ហេង វណ្ណធី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិនាងណយ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ
៩-ឈ្មោះ ហង អាង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិល្ហុង ឃុំចំណាលើ ស្រុកស្ទោងខេត្តកំពង់ធំ
១០-ឈ្មោះ ភើក ណាក់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិល្ហុង ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ
១១-ឈ្មោះ ថង ប៊ុនលឿង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្ពានក្រុង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ
១២-ឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិចំណាក់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

ដោយឡែក​ចាប់យកវត្ថុតាង រួមមាន៖​ ម៉ូតូចំនួន០៨គ្រឿង ទូរស័ព្ទដៃចំនួន១០គ្រឿង ម្សៅក្រាមពណ៌សថ្លាជាសារធាតុញៀន ចំនួន០៨កញ្ចប់ (ធំ១កញ្ចប់ តូច៧កញ្ចប់) ទម្ងន់២,៧២ក្រាម (ថ្លឹងទាំងសំបកថង់) និងសម្ភារៈប្រើប្រាស់វេចខ្ចប់សារធាតុញៀនមួយចំនួនទៀត។

...

ជនសង្ស័យនិងវត្ថុតាង ត្រូវ​បានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿង តាមនីតិវិធីបញ្ជូនទៅតុលាការ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print