ទិដ្ឋភាពមង្គលការ ខៀវ សានសាណា ព្រឹកមិញ(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ ពិធីការិនីខៀវ សានសាណា បានចូលរោងការជាផ្លូវការហើយជាមួយលោក Seraj Satton ជានាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យធំមួយនៅក្នុងប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦នេះ នៅសណ្ឋាគាឡឺរ៉ូយ៉ាល់។ ក្នុងពិធីហែជំនូន បំពាក់ចិញ្ចៀន និងពិធីកាត់សក់បង្កក់សិរីនៅព្រឹកនេះដែរ គេសង្កេតឃើញមានវត្តមានភ្ញៀវកិត្តិយសប្រុសស្រីដែលជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងអ្នកជំនួញមានមុខមាត់ជាច្រើនចូលរួម។

ពិធីការិនីទូរទស្សន៍My TV អ្នកនាង ខៀវសាន សាណាបញ្ជាក់ថា ពិធីមង្គលការនាងនឹងមិនមានការរៀបចំគ្រប់ទម្រង់នៃទំនៀមទម្លាប់ខ្មែរទេព្រោះតែនាងនិងស្វាមីសុទ្ធតែធ្លាប់រៀបការម្តងរួចមកហើយ។ នាងបញ្ជាក់ថា មិនមានពិធីចូលរោង សូត្រមន្តនោះទេនៅថ្ងៃទី៧ ខែតុលា ប៉ុន្តែចាប់ពីព្រឹកថ្ងៃទី៨ខែតុលាទៅនឹងមានពិធីហែជំនូន កាត់សក់ ចងដៃនៅក្នុងសណ្ឋាគារ ឡឺរ៉ូយ៉ាល់តែម្តង។ អ្នកនាងបានថ្លែងការសុំទោសចំពោះតារាសិល្បៈ ដោយសារតែអ្នកនាងរៀបចំតិចតួច ហើយភាគច្រើនគឺអញ្ជើញអ្នកជំនួញដែលជាមិត្តជិតស្និទ្ធិរបស់នាងនិងអនាគតស្វាមី។ អ្នកនាងខៀវ សានសាណា ប្រាប់ថា លោក Seraj Satton ជានាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យធំមួយនៅក្នុងប្រទេសកម្ពុជា និងជាបុរសពោះម៉ាយកូនមួយ។

ក្រោយរៀបការនាងនឹងដឹកដៃស្វាមីទីចេញទៅក្រេបទឹកឃ្មុំនៅបណ្តាប្រទេសជាច្រើនដូចជាទីក្រុងហុងកុង ប្រទេសអូស្ត្រាលី និងប្រទេសមួយចំនួនទៀតក្នុងតំបន់អ៊ឺរ៉ុប។

គួរបញ្ជាក់ដែរថា ខៀវ សានសាណាបាន រៀបការស្ងាត់ៗក្នុងវិហារគ្រឹះ នៅកាណាដាកាលឆ្នាំ២០០៩ ហើយពេលនេះ អ្នកនាងមានកូន២នាក់ គឺកូនប្រុសច្បង សេមមី បូវសឺរ (Sammy Bowser ) អាយុជាង៥ឆ្នាំ និងកូនទី២ស្រីពៅ ដូនណា បូវសឺរ (Donna Bowser) អាយុជាង៤ឆ្នាំនិងកំពុងរស់នៅក្រោមការគ្រប់គ្រងរបស់នាងនៅកម្ពុជា។

ខាងក្រោមនេះគឺជាទិដ្ឋភាពពិធីមង្គលការរបស់នាងកាលពីព្រឹកមិញនេះ៖

img_1918 img_1900 img_1903 img_1910 img_1952img_2039img_2009img_2035 img_2063 img_2072 img_2085 img_2046 img_2056img_1984img_1964 img_1954 img_1967 img_1970 img_1933 img_1927 img_2087 img_1891

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print