កិច្ចប្រជុំកំពូល CLMV លើកទី១២ នៅប្រទេសវៀតណាម ចាប់ផ្តើមហើយ

ចែករំលែក៖

រដ្ឋធានីហាណូយ ៖ វៀតណាម៖ កិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ ដែលធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម បានចាប់ផ្តើមហើយរសៀលថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

កិច្ចប្រជុំដឹកនាំដោយលោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាម ដែលជាម្ចាស់ផ្ទះកិច្ចប្រជុំ និងមានការអញ្ជើញចូលរួមពីមេដឹកនាំប្រទេសសមាជិក៣រូបផ្សេងទៀត រួមមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក មីន អោងឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា និងលោក សាលើមសៃ គុំម៉ាស៊ីត នាយករដ្ឋមន្ត្រីឡាវ។

កិច្ចប្រជុំកំពូល CLMV លើកទី១២ ធ្វើឡើងក្រោមមូលបទ «ការតភ្ជាប់តំបន់ CLMV ការទាញយកសក្តានុពល – ការកសាងអនាគតប្រកបដោយវិបុលភាព»។ កិច្ចប្រជុំនឹងពិនិត្យសមិទ្ធ​ផល​នៃកិច្ចសហប្រតិបត្តិការ CLMV និងកំណត់ទិសដៅអនាគត។ 

ដោយផ្អែកលើស្មារតីនៃមិត្ត​ភាព​ជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និង​ភាពជាដៃគូសេដ្ឋកិច្ច កិច្ច​ប្រជុំកំពូលនេះនឹងផ្តោតលើការ​ពង្រឹង​កិច្ចសហប្រតិបត្តិការជាក់ស្តែង ការ​ពង្រឹងការតភ្ជាប់​ក្នុងអនុ​តំបន់ និងការលើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម ដើម្បីជាប្រយោជន៍​ដល់​ប្រជាជននៃប្រទេស​ទាំងបួន។

នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល ក៏នឹងមានពិធីផ្ទេរ​តំណែង​ប្រធានកិច្ចប្រជុំកំពូល CLMV ពីប្រទេស​វៀត​ណាម មកប្រទេសកម្ពុជា។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ហៅកាត់ថា CLMV គឺជា​កិច្ចសហប្រតិបត្តិការថ្នាក់អនុតំបន់មួយ ដែលបង្កើតឡើងក្នុងគោលបំណងកាត់​បន្ថយគម្លាត​អភិ​វឌ្ឍន៍រវាងប្រទេសសមាជិកអាស៊ានថ្មីទាំង៤ និងប្រទេសសមាជិកអាស៊ានចាស់ទាំង៦ ព្រមទាំង​ជំរុញ​សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។

កិច្ចសហប្រតិបត្តិការនេះ ត្រូវបានផ្តួចផ្តើមបង្កើតឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន នៅទីក្រុង​តូក្យូ ក្នុងខែធ្នូ ឆ្នាំ២០០៣ ដោយមានប្រទេសចំនួន៤ជាសមាជិករួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងឡាវ។ កិច្ចប្រជុំកំពូល CLMV លើកដំបូងត្រូវបានរៀបចំឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

...

គោលដៅចម្បងនៃកិច្ចសហប្រតិបត្តិការនេះ រួមមានការពន្លឿនសមាហរណកម្មអាស៊ាន,លើកកម្ពស់ការតភ្ជាប់ និងសេដ្ឋកិច្ចក្នុងតំបន់, ការអភិវឌ្ឍធនធានមនុស្ស និងការកៀរគរជំនួយ និងការគាំទ្រដល់កិច្ចអភិវឌ្ឍន៍ប្រទេសជាសមាជិកទាំង៤៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print