ស្នងការនគរបាលខេត្តកណ្ដាលបំភ្លឺការលើកឡើងថានៅក្នុងភូមិព្រែកតាដួង ឃុំព្រែកថ្មី បាត់ម៉ូតូចំនួន០ ៣គ្រឿង រាប់ទាំងម៉ូតូរបស់ឪពុកគាត់ គឺម៉ូតូទី០៣ ចុងក្រោយគេបង្អស់ហើយចាប់ចោរមិនដែលបានសោះ

ចែករំលែក៖

ខេត្តកណ្ដាល÷ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជម្រាបជូនសាធារណជនពាក់ព័ន្ធប្រជាពលរដ្ឋបានរាយការណ៍លើកឡើង ជាសារសំឡេង ក្នុងផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ថា៖ នៅក្នុងភូមិព្រែកតាដួង ឃុំព្រែកថ្មី បាត់ម៉ូតូចំនួន០៣គ្រឿង រាប់ទាំងម៉ូតូរបស់ឪពុកគាត់ គឺម៉ូតូទី០៣ ចុងក្រោយគេបង្អស់ហើយចាប់ចោរមិនដែលបានសោះ។

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាកខេត្តកណ្តាល លោកអធិការនគរបាលស្រុកកោះធំ បានបញ្ជាកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី ចុះស្រាវជ្រាវករណីខាងលើជាបន្ទាន់៖

កាលពីថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង០៨ និង៥០ នាទី ជនរងគ្រោះឈ្មោះ សោម ហ៊ាល ភេទ ប្រុស អាយុ៧៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល បានជិះម៉ូតូ០១គ្រឿងម៉ាកHONDA DREAM C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១០ ឡើងតែមឆ្នាំ២០១៥ ពាក់ផ្លាកលេខ ​​កណ្តាល1L-0203 លេខតួND125M- 8377565 លេខម៉ាស៊ីន ND125ME-8377565  មកចតទុកនៅលើផ្លូវបេតុងក្បាលដីចំការស្វាយរបស់ខ្លួន ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ រួចក៏បានដើរចូលទៅក្នុងដីចំការស្វាយដោយពុំបានដកយកកូនសោរម៉ូតូយកមកតាមខ្លួនឡើយ។ ក្រោយមកក៏មានជនមិនស្គាល់អត្តសញ្ញាណបានលួចជិះម៉ូតូរបស់ជនរងគ្រោះជិះចេញ ទៅបាត់តែម្ដង។ ក្រោយមកទើបជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកថ្មី ដើម្បីសុំឲ្យសមត្ថកិច្ចជួយស្វែងរកមុខសញ្ញាជនសង្ស័យដែលបានលួចម៉ូតូរបស់គាត់។

ក្រោយពីបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះរួចមក កម្លាំងប៉ុស្តិ៍បានចុះសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ បានស្រាវជ្រាវដល់កន្លែងកើតហេតុ ហើយបានកំណត់មុខសញ្ញាជនសង្ស័យដែលបានលួចយកម៉ូតូខាងលើនេះរួច ហើយ។ ប៉ុន្តែជនសង្ស័យខាងលើនេះបានរត់គេចខ្លួនចេញពីមូលដ្ឋានបាត់។

ចំពោះសារសំឡេងដែលកូនស្រីរបស់ជនរងគ្រោះ លើកឡើងថា នៅក្នុងភូមិព្រែកតាដួង ឃុំព្រែកថ្មី បាត់ម៉ូតូចំនួន០៣គ្រឿង រាប់ទាំងម៉ូតូរបស់ឪពុកគាត់ គឺម៉ូតូទី០៣ ចុងក្រោយគេបង្អស់ ហើយចាប់ចោរមិនដែលបានសោះ។ ចំពោះករណីនេះប៉ុស្ដិ៍រដ្ឋបាលព្រែកថ្មី ពុំដែលបានទទួលព័ត៌មាន ឬពាក្យបណ្ដឹងពីប្រជាពលរដ្ឋ អំពីករណីបាត់ម៉ូតូផ្សេងក្រៅពីករណីបាត់ម៉ូតូមួយគ្រឿងខាងលើនេះឡើយ។

ពាក់ព័ន្ធរាល់ពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ឬរាយការណ៍តាមរយៈទូរស័ព្ទ កម្លាំងប៉ុស្តិ៍តែងតែមានចំណាត់ការទទួលគ្រប់បណ្ដឹង និងចុះអនុវត្តពុំដែលអាក់ខានឡើយ។ ហើយកម្លាំងប៉ុស្ដិ៍ ពុំដែលប្រើពាក្យសម្ដីណាមួយមិនសមរម្យទៅលើជនរងគ្រោះខាងលើ ព្រមទាំងក្រុមគ្រួសារជនរងគ្រោះឡើយ មិនថារាល់ប្រជាពលរដ្ឋដែលបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍រដ្ឋបាល ឬប្ដឹងរាយការណ៍តាមរយៈទូរស័ព្ទក៏ដោយ។

...

ករណីនេះ កម្លាំងប៉ុស្តិ៍កំពុងសហការជាមួយកម្លាំងជំនាញ បន្តខិតខំធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាជនសង្ស័យខាងលើនេះដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print