អ្នកនាំពាក្យក្រសួងព័ត៌មាន ៖ «សិទ្ធិសេរីភាព និង សុវត្ថិភាព ផ្នែកសារព័ត៌មាននៅកម្ពុជា ត្រូវ បានធានាជូនយ៉ាងពេញលេញចំពោះគ្រប់ អ្នកសារព័ត៌មានទាំងអស់ដែលបានចុះបញ្ជី និង មានសិទ្ធិស្របច្បាប់នៅទូទាំងប្រទេស»

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានលើកឡើងថា សិទ្ធិសេរីភាព និង សុវត្ថិភាព ផ្នែកសារព័ត៌មាននៅកម្ពុជា ត្រូវ បានធានាជូនយ៉ាងពេញលេញចំពោះគ្រប់ អ្នកសារព័ត៌មានទាំងអស់ដែលបានចុះបញ្ជី និង មានសិទ្ធិស្របច្បាប់នៅទូទាំងប្រទេស។

 

លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា ៖ «យើងប្រកាន់ជំហរនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដើម្បីពង្រឹងខែលការពារយុវវ័យពីអន្ទាក់នៃព័ត៌មានក្លែងក្លាយ ពង្រឹងភាពធន់ប្រឆាំងការឆបោកដោយបច្ចេកវិទ្យាAi »។

 

សូមបញ្ជាក់ថា ៖ កាលពីព្រឹកថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ រួមជាមួយ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះស៊ីហនុ មន្ទីរព័ត៌មានខេត្ត មន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរដែនដី និងអ្នកសារព័ត៌មាន បានចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សចំនួន ៨០០ នាក់ នៅវិទ្យាល័យស្ទឹងហាវ ខេត្តព្រះស៊ីហនុ ក្នុងក្របខណ្ឌយុទ្ធនាការជាតិ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២។

 

លោកថា ៖ ក្នុងយុគសម័យបច្ចេកវិទ្យាទំនើប ជនទុច្ចរិតបានប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) ជាអាវុធដ៏គ្រោះថ្នាក់ ដើម្បីផលិតរូបភាព វីដេអូ និងសំឡេងក្លែងក្លាយ សម្រាប់បំពុលសង្គម បង្កចលាចលប៉ះពាល់សន្តិសុខជាតិ ព្រមទាំងអូសទាញយុវវ័យឱ្យធ្លាក់ក្នុងអន្ទាក់ឆបោក (លួងលោមថតរូបគំរាមទារប្រាក់ ស្នេហាក្លែងក្លាយ វិនិយោគ និងរង្វាន់ខ្យល់) ដែលក្នុងករណីធ្ងន់ធ្ងរអាចឈានដល់ការបាត់បង់ជីវិតជនរងគ្រោះទៀតផង។

 

ដើម្បីការពារខ្លួនឯង គ្រួសារ និងសង្គម សូមប្អូនៗចងចាំ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ៖គោលការណ៍ «៣កុំ ១ការពារ»៖ កុំទាន់ជឿភ្លាមតាមអារម្មណ៍ កុំទាន់ចែករំលែក (Share) ប្រភពមិនច្បាស់លាស់ កុំប្រហែសចុចលើ Link ចម្លែក និងត្រូវ ការពារសន្តិសុខព័ត៌មានខ្លួនឯង ដោយចែករំលែកចំណេះដឹងនេះទៅកាន់មិត្តភក្តិ និងក្រុមគ្រួសារ។ក្បួន «ផ្អាកគិត ១៥ វិនាទី»៖ ផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពផ្លូវការ និងសារព័ត៌មានវិជ្ជាជីវៈជាមុនសិន។អរគុណយុវវ័យស្ទឹងហាវ ដែលបានរួមគ្នាក្លាយជា «ភ្នាក់ងារសុវត្ថិភាពព័ត៌មាន»។ គិតត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា នេះ យុទ្ធនាការបានចុះដល់ ១៩ រាជធានី-ខេត្ត ដោយមានឃោសនិកផ្ទាល់ចូលរួម ជិត ៨ ម៉ឺននាក់ និងមានអ្នកតាមដានចែករំលែក ជាង ១៥ លានដង លើបណ្តាញសង្គម។

-និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ -ពង្រឹងខែលការពារយុវវ័យ

-សុវត្ថិភាពព័ត៌មាន

-សុវត្ថិភាពឌីជីថល

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print