បុរសដែលផ្ដាំប្រពន្ធមិនឲ្យបញ្ចុះសពរយៈពេល៦ថ្ងៃមកហើយមិនទាន់មានដង្ហើមនៅឡើយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ រហូតមកដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦នេះ អស់រយៈពេល៧ថ្ងៃមកហើយ បន្ទាប់ពីបុរសជាប្ដីបានផ្ដាំប្រពន្ធរបស់ខ្លួនមិនឲ្យប៉ះពាល់រូបរាងកាយនិងយកសពទៅបញ្ចុះនោះគឺមិនទាន់ដឹងខ្លួននោះទេខណះសាកសពមិនមានធំក្លិនអ្វីចម្លែកដោយសភាពស្រស់ដូចធម្មតា។

លោក សុវណ្ណា អធិការរងនគរបាលស្រុកស្វាយទាបបានឲ្យដឹងនៅព្រឹកនេះថាសាកសពនៅមិនទាន់ដឹងខ្លួននៅឡើយទេខណះដែលប្រពន្ធមិនទាន់ធ្វើពីធីអ្វីទាំងអស់ហើយក៏មិនឲ្យអ្នកភូមិប៉ះពាល់សាកសពតាមបណ្ដាំរបស់ប្ដីផងដែរ។

ប្រភពបន្តថាចំពោះអាជ្ញាធរមូលដ្ឋានភូមិស្រុកក៏រង់ចាំមើលបន្តទៀតនៅថ្ងៃស្អែកព្រោះជាថ្ងៃទី៧នៅថ្ងៃស្លាប់របស់បុរសខាងលើតើមានជីវិតឡើងវិញតាមការសន្យារបស់គាត់នោះ។

សូមរំលឹកឡើងវិញថាស្ត្រីឈ្មោះ ឡាយ សុធី អាយុ៥៣ឆ្នាំដែលជាប្រពន្ធរបស់សពបានស្លាប់នោះមានឈ្មោះ ប្រាក់ ឋាន អាយុ ៣៧ ឆ្នាំ រស់នៅភូមិ ជង្រុក ឃុំមាំងថ្កោល ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង។ ប្រភពខាងលើបានបន្តទៀតថា ប្តីរបស់គាត់បានស្លាប់នៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ រហូតមកដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦នេះ គឺស្លាប់បាន៣យប់៤ថ្ងៃហើយរូបគាត់និងសង្ឃឹមថាប្តីរបស់គាត់និងរស់ឡើងវិញ។

ដោយឡែកបើតាមប្រភពព័ត៌មានពីសាច់ញាតិនៃសពបានឲ្យដឹងផងដែរថា៖ នាពេលកន្លងមកជនរងគ្រោះដែលបានស្លាប់ធ្លាប់បានទៅបួសរៀនមន្ត អាគមន៍គាថា នៅភ្នំគូលេនខេត្តសៀមរាបជាមួយអ្នកសច្ចំហើយអាចបណ្តាលមកពីខុសគ្រូបាធ្យាយហើយគ្រូធំដែលនៅឯភ្នំគូលេននោះតែងតែទូរស័ព្ទមកប្រាប់ក្រុមគ្រួសារនៃសពថាកុំអាលបូជា ឬបញ្ចុះសពអីរងចាំ៧ថ្ងៃក្រោយព្រលឹងនឹងវិលចូលរូបកាយវិញហើយ៕

svr-2 svr-1

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print