ជ្រូកត្រចៀកក្រហមជាង២០០ក្បាលឆ្លងពីថៃមកដល់ភ្នំពេញត្រូវបសុពេទ្យឃាត់បញ្ជូនទៅថៃវិញ

ចែករំលែក៖

ភ្នំពេញ៖ ជ្រូកត្រចៀកក្រហមប្រមាណ ជាង២១០ក្បាលសង្ស័យមានសារជាតិថ្នាំ គីមីដែលចិញ្ចឹមនៅប្រទេសថៃបានឆ្លងដែន ចូលមកប្រទេសកម្ពុជាត្រូវបានមន្ត្រីបសុ ពេទ្យរាជធានីឆ្មក់ស្ទាក់ចាប់បានកាល ពីវេលាម៉ោង៥និង២០នាទីព្រឹកថ្ងៃទី៨ ខែ តុលា ឆ្នាំ២០១៦ នៅចំណុចមុខវត្តអន្លង់ ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីក្រុមមន្ត្រីបសុពេទ្យ ដែលកំពុងប្រតិបត្តិការនៅទីនោះបានឲ្យ ដឹងថា សត្វជ្រូកទាំងអស់មានប្រមាណជាង ២០០ក្បាលត្រូវបានឈ្មួញដឹកឆ្លងដែន មកពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកឡែមខេត្តបាតដំបងដោយក្រុមហ៊ុន សុខ សារិទ្ធ មានជ័យរបស់លោក ឧកញ៉ាជឹម សុខ ដឹកយកមកធ្វេីអាជីវកម្មកាប់សាច់លក់នៅរាជធានីភ្នំពេញ ។

លោក សៀង បូរិន ប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញបានឱ្យដឹងថា ការបង្ក្រាបនេះមានកិច្ចសហការចំនួន៣អង្គភាពគឺទី ១-អគ្គនាយកដ្ឋានក្រសួង, ទី២-មន្ត្រីបសុ ពេទ្យខេត្តកណ្តាល និងទី៣-មន្ត្រីបសុពេទ្យ រាជធានីភ្នំពេញរួមនឹងមន្ត្រីបសុពេទ្យខណ្ឌ សែនសុខផងដែរ ។

លោកបន្តថា ក្រោយការត្រួតពិនិត្យ ក្រុមហ៊ុននេះមានលិខិតអនុញ្ញាតឲ្យធ្វេី អាជីវកម្មដឹកខុសគោលដៅគឺក្នុងឯកសារតម្រូវឲ្យដឹកទៅកាន់ខេត្តស្វាយរៀង ប៉ុន្តែ បណ្តាញរបស់លោកបានរកឃេីញថា បាន ដឹកមកដាក់នៅក្នុងទីតាំងសិប្បកម្មមួយ កន្លែងក្នុងរាជធានីហេីយនិងខុសយាន យន្តដឹកជញ្ជូន ព្រមទាំងខុសចំនួនសត្វជ្រូក កំណត់ត្រូវដឹកចំនួន២០០ក្បាល តែដឹក លេីសចំនួន១០ក្បាល ។

ក្រោយពីពិនិត្យរួចសមត្ថកិច្ចចម្រុះបានឲ្យដឹកសត្វជ្រូកទាំងនេះទៅកន្លែងដើម ដើម្បីឲ្យខាងជំនាញពេទ្យសត្វត្រួតពិនិត្យឡើងវិញ ។

លោក យ៉ាន់ ពៅ ប្រធានការិយាល័យបសុពេទ្យរាជធានីភ្នំពេញបានឲ្យដឹងថា ភាគី ខាងតំណាងម្ចាស់ជ្រូកបាន និងកំពុងរត់ការ ទៅថ្នាក់លេី ប៉ុន្តែលោកបានទទួលបញ្ជា មកថា សត្វជ្រូកទាំងនេះនឹងត្រូវបញ្ជូនឲ្យត្រឡប់ទៅចំណុចដេីមវិញដេីម្បីត្រួតពិនិត្យសុខភាពសត្វជ្រូកនេះឡេីងវិញមុនដឹកឆ្លងចូលមកក្នុងរាជធានីភ្នំពេញ៕

20161008_091539 20161008_091417 20161008_091452 20161008_092535

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print