ប្រព័ន្ធធារាសាស្ត្របាសាក់ ក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបងត្រូវបានក្រសួងធនធានទឹកជួសជុល និងស្តាររួចជាស្ថាពរ

ចែករំលែក៖

ភ្នំពេញ៖ ប្រព័ន្ធធារាសាស្ត្របាសាក់ ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការជួសជុល និងស្តារឡើងវិញរួចរាល់ជាស្ថាពរហើយ !

ប្រព័ន្ធធារាសាស្រ្តបាសាក់ ដែលពីមុនមានសក្តានុពលប្រើប្រាស់តិចតួច ត្រូវបានឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមអ្នកបច្ចេកទេស សិក្សា និងជួសជុល ស្តារឡើងវិញ ។
តាមរយៈកាសិក្សាខាងលើ និងដើម្បីទាញយកឲ្យអស់លទ្ធភាពពីសក្តានុពលនៃប្រព័ន្ធធារាសាស្ត្រនេះ ការជួសជុល ស្តារឡើងវិញ ត្រូវបានបែងចែកជា ២ ដំណាក់កាល ៖
ដំណាក់កាលទី ១

– សាងសង់ទំនប់អាងបន្ថែម ប្រវែង ៣.២០០ ម៉ែត្រ ។
– ជីកប្រឡាយមេ ចំនួន ០៣ ខ្សែ សរុបប្រវែង ១៣.៤៤៥ ម៉ែត្រ ។
– ជួសជុលទ្វារទឹកស្វ័យប្រវត្តិមុខ ៧ ប្រវែង ១១ ម៉ែត្រ (ក្នុង ១ មុខ បំពាក់បន្ថែមដៃរវៃទំនើប Hand Crank ចំនួន ៨ គ្រឿង) ។
– សាងសង់សំណង់សិល្បការធំតូច ចំនួន ៣២ កន្លែង ។
– ក្រាលគ្រួសក្រហមតាមភ្លឺអមសងខាងប្រឡាយមេ ប្រវែង ១៣.៤៤៥ ម៉ែត្រ ។
– រៀបថ្មមុខក្រោយសំណង់ទ្វារទឹកស្វ័យប្រវត្តិ ចម្ងាយ ១២០ ម៉ែត្រ ។

ក្រោយពេលបញ្ចប់ការងារដំណាក់កាលទី ១ ប្រព័ន្ធធារាសាស្រ្តបាសាក់ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែប្រមាណ ៧.០០០ ហិកតា ។

បន្ទាប់ពីបានបញ្ចប់ដំណាក់ការទី១ ការជួសជុល និងស្តារឡើងវិញ ប្រព័ន្ធធារាសាស្ត្របាសាក់ ដំណាក់កាលទី២ ត្រូវបានចាប់ផ្តើម ដើម្បីបង្កើនសក្តានុពលរបស់ប្រព័ន្ធធារាសាស្ត្រនេះ ឲ្យមានលទ្ធភាពស្រោចស្រពបន្ថែមលើផ្ទៃដីចំនួន ២៤.០០០ ហិកតា និងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃជូនបងប្អូនប្រជាពលរដ្ឋ តាមរយៈការផ្គត់ផ្គង់ទឹកដល់ស្ទឹងមោង និងប្រព័ន្ធព្រែកជីក ។ ការងារដែលបានអនុវត្តក្នុងដំណាក់កាលទី ២ រួមមាន ៖

– ជីកប្រឡាយមេ ១ ខ្សែ ៧.៨០០ ម៉ែត្រ ។
– ក្រាលគ្រួសក្រហម និងដាំស្មៅតាមជើងទេអមសងខាងប្រឡាយមេ ប្រវែង ៧.៨០០ ម៉ែត្រ ។
– រៀបថ្មមុខក្រោយសំណង់បង្ហៀរ ។
– សាងសង់សំណង់សិល្បការធំតូចជាច្រើនកន្លែងទៀត ៕

tke-1 tke-2 tke-3 tke-4 tke-5 tke-6 tke-7 tke-8 tke-9

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print