បង្ខំកូនស្រីអាយុ១៣ឆ្នាំអត់អាហា៦៨ថ្ងៃរហូតដល់ស្លាប់

ចែករំលែក៖

ក្រុមការពារសិទ្ធិកុមារបានអំពាវនាវ ដល់ប៉ូលិសឥណ្ឌាចាប់ខ្លួនឪពុកម្តាយដែល បានបង្ខំកូនស្រីអាយុទើបតែ១៣ឆ្នាំដែលជាជនជាតិភាគតិច Jain អត់អាហារហូត ដល់៦៨ថ្ងៃ ធ្វើឲ្យកូនមិនអាចទ្រាំបានរហូត ដល់ដាច់ខ្យល់ស្លាប់តែម្តង។

កុមារីខាងលើឈ្មោះ Aradhana Samdhariya បានស្លាប់ក្រោយមួយថ្ងៃដែលឪពុក ម្តាយបានធ្វើពិធីឆ្លងការតមអាហារនៅ ទីក្រុង Hyderabad របស់នាង។ តាមការប្រកាសរបស់អង្គការសិទ្ធិមនុស្ស Balala Hakkula sangham បញ្ជាក់ថា ឪពុកម្តាយ របស់កុមារីបានបង្ខំកូនឲ្យចូលរួមក្នុងពិធីខាងលើដោយឲ្យកូនផឹកតែទឹកប៉ុណ្ណោះ ក្នុងរយៈពេល៦៨ថ្ងៃ។

លោក Pachyuta Rao ប្រធានកិត្តិយសអង្គការសិទ្ធិមនុស្សបាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី៩ខែតុលាថា «ទាំងនោះជាសកម្មភាពសម្លាប់មនុស្សយ៉ាងសហាវព្រៃផ្សៃបំផុត និងមានគម្រោង គិតទុកជាមុន។ យើងបានប្តឹងប៉ូលិសឲ្យចាប់ខ្លួនអ្នកពាក់ព័ន្ធ និងអាចារ្យរៀបចំពិធី ខាងលើផងដែរ។

ប៉ូលិសទីក្រុង Hyderabad កំពុងតែ បើកការសើុបអង្កេត និងកោះហៅឪពុក ម្តាយសាច់ញាតិមកសាកសួរកាលពីថ្ងៃទី៨ ខែតុលា។ នៅក្នុងការសាកសួរសាច់ញាតិ របស់កុមារី Aradhana បានឲ្យដឹងថា គឺនាង ផ្ទាល់ជាអ្នកសម្រេចបន្តតអាហារដើម្បី បញ្ចប់ពិធីរយៈពេល៦៨ថ្ងៃ។ គ្រួសារបានប្រឆាំងដែរតែនាងមិនស្តាប់។

សមាជិកក្នុងគ្រួសាររបស់កុមារីខាងលើបានឲ្យដឹងថា មនុស្សក្នុងភូមិទាំងអស់ បានដឹងថា នាងតមអាហារ ហើយបានមក លេងនិងថតរូបជាមួយនាងទៀត ប៉ុន្តែក្រោយមានហេតុការណ៍អាក្រក់ដែលជាការឈឺចាប់របស់គ្រួសារតែបែរជាមនុស្សមួយចំនួនបានទម្លាក់កំហុសមកឲ្យគ្រួរសារ ទៅវិញ។

ឥណ្ឌាជាប្រទេសដែលមានសាសនាច្រើនបំផុតលើពិភពលោក ហើយមាន សាសនាខ្លះមានជំនឿហួសហេតុបណ្តាលឲ្យមានអ្នកស្លាប់ផងដែរដូចជាកុមារីខាងលើ៕

1476010947075-1476064828193 samdhariya-759-1476064728546

...

ដោយ៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print