កីឡាករ លីន វិបុល និង មាឃ សុវណ្ណារ៉ា បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ចែករំលែក៖

ភ្នំពេញ៖ កីឡាករប្រដាល់២នាក់បាន ឡើងទៅប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងកម្មវិធី TV5knock out series ទម្ងន់៥៤ គីឡូក្រាមកាលពីល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ ២០១៦ បន្ទាប់ពីការប្រកួតវគ្គជម្រុះ៨ នាក់ចុងក្រោយត្រូវបានបញ្ចប់នោះគឺ កីឡាករ លីន វិបុល មកពីក្លិបបុរីរាជសីហ៍ មានប្ញទ្ធិ និងកីឡាករ មាឃ សុវណ្ណារ៉ា មក ពីក្លិបរាជសីហ៍ ខេត្តរតនគិរី ដោយសារតែពួក គេបានវាយយកឈ្នះដៃគូប្រកួតរបស់ខ្លួននោះ ។

មុននឹងកីឡាករទាំង២នាក់ទទួលបានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ គឺ បន្ទាប់ពីពួកគេប្រកួតពេញចំនួន៣ទឹកដូចគ្នា ក្នុងនោះ កីឡាករ លីន វិបុល បានវាយ ឈ្នះកីឡាករ ប៊ុន សុធា មកពីក្លិបកងពលធំអន្តរាគមន៍លេខ២ដោយពិន្ទុនិងកីឡាករ មាឃ សុវណ្ណារ៉ា វាយឈ្នះកីឡាករ នីម នន មកពីក្លិបកងពលតូចឆត្រយោងលេខ ៩១១ ដោយពិន្ទុ។

លោក សេង កដិកាអ្នកគ្រប់គ្រងកម្មវិធីប្រដាល់របស់សង្វៀនទូរទស្សប៉ុស្តិ៍លេខ៥ បានប្រាប់ឲ្យដឹងថា សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រត្រូវទុកពេលវេលាឲ្យកីឡាករទាំង៤នាក់បានសម្រាកសន្សំកម្លាំងនិងហ្វឹកហាត់១សប្តាហ៍ នៅក្នុងចន្លោះនៃការឈប់សម្រាក់របស់ កីឡាករគូវាយដណ្តើមពានរង្វាន់ TV5 knock out series ទម្ងន់៥៤គីឡូក្រាម នេះគណៈកម្មការបានរៀបចំឲ្យមានការប្រកួតជាលក្ខណៈមិត្តភាពជំនួសផងដែរ។

គួររំលឹកថា កីឡាករ៤នាក់ដែលត្រូវឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ មានដូចជា កីឡាករ ស្រៀង ទិតធិ មកពីក្លិបសម្បត្តិគុនខ្មែរ, កីឡាករ ឈុន បញ្ញា មកពីក្លិបរ៉ាហាប់ស្វាយប៉ាក, កីឡាករ លីន វិបុល មកពីក្លិប បុរីរាជសីហ៍ មានប្ញទ្ធិ និងកីឡាករ មាឃ សុវណ្ណារ៉ា មកពីក្លិបរាជសីហ៍ ខេត្តរតនគិរី៕

img_6601 img_6603

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print