គ្មានអាជ្ញាប័ណ្ណផងនាំមនុស្សរាប់រយនាក់ជីករុកយករ៉ែត្បូងម៉ាសេរី បែករឿងតាំងត្រដាប់ត្រដួសបង្ក្រាប

ចែករំលែក៖

ខេត្តរតនគិរី៖ មនុស្សជិត២០០នាក់ និងរណ្តៅរ៉ែត្បូងជាង១០០រណ្តៅ បាននិងកំពុងធ្វើសកម្មភាពជីកយករ៉ែត្បូង ដែលមានឈ្មោះ ច្រឹកទូច និងឈ្មោះធួន ជាមេបទល្មើស និងជាថៅកែ។ នេះបើយោងតាមការឲ្យដឹងពីប្រជាពលរដ្ឋ និងកម្មករជីកត្បូងបានប្រាប់។

បទល្មើសរ៉ែត្បូងដែលបាននិងកំពុងកើតមានគឺស្ថិតនៅចំណុចភូមិចាងរ៉ាង ឃុំសាយស់ ស្រុកលំផាត់ ខេត្តរតនគិរី ហើយសកម្មភាពនេះបានកើតឡើង កាលពីថ្ងៃទី៨-១០ ខែតុលា ឆ្នាំ២០១៦ថ្មីៗកន្លងទៅនេះ។

ប្រធានមន្ទីរ រ៉ែ និងថាមពលខេត្តបានប្រាប់ក្រុមឲ្យដឹងថា “ករណីនេះលោកមិនបានដឹង ហើយក៏មិនបានឃើញលិខិតស្នើសុំធ្វើអាជីវកម្មនោះទេ បើធ្វើយ៉ាងនេះខុសច្បាប់ហើយ”។

លោក នូ ថេរ អភិបាលស្រុកលំផាត់ បានបញ្ជាក់ថា”មិនមានអាជ្ញាធរភូមិ-ឃុំ ណាម្នាក់ធ្វើសេចក្តីរាយការណ៍មកថ្នាក់ស្រុកនោះទេ ។ លោកបានបញ្ជាក់ទៀតថា លោកមិនជឿរថាកើតមានរឿងនេះទេ លោកថាលោកនឹងចាត់កម្លាំងអធិការដ្ឋាននគរបាលស្រុកចុះទៅមើល”។

លោក ញ៉ែម សំអឿនអភិបាលរងខេត្តទទួលបន្ទុក ព័ត៌មានបទល្មើស និងសន្តិសុខខេត្ត ថា លោកក៏មិនបានដឹងរឿងនេះនៅឡើយដែរ តែលោកថាចាំសួរទៅមន្ទីរជំនាញសិន។ តែយ៉ាងណា លោករដ្ឋលេខាធិការ ក្រសួងរ៉ែនិងថាមពល ក៏បានទទួលព័ត៌មាននេះពីក្រុមអ្នកសារព័ត៌មានហើយដែរ តែមិនដឹងថា មន្ត្រីមូលដ្ឋានស្រុក-ខេត្ត និងក្រសួងចាត់វិធានការយ៉ាងណានោះទេ ខណៈអ្នកសារព័ត៌មាននេះនៅមិនទាន់មានការឆ្លើយតបដ៏ជាក់លាក់ណាមួយពីមន្ត្រីជំនាញនោះដែរ? ៕

vuth-3 vuth-1 vuth-2

...

ដោយ៖ វុទ្ធឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print