តុលាការសម្រេចឃុំខ្លួនបុរសម្នាក់ជាបណ្ដោះអាសន្ន ពាក់ព័ន្ធកាប់រានដីព្រៃឈើនិងសង់រោងស្នាក់នៅ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦កន្លងមកនេះ បុរសពិកាជើងម្ខាងម្នាក់ត្រូវបានសាលាដំបូងខេត្តពោធិ៍សាត់សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន ដោយបុរសរូបខាងលើជាប់ពាក់ព័ន្ធករណីកាប់រានដីព្រៃឈើ និងសង់រោងស្នាក់នៅ បន្ទាប់ពីមន្រ្តីជំនាញសហការជាមួយកងកម្លាំងធ្វើការឃាត់ចាប់បញ្ជូនមក។

គួររំលឹងថា មន្រ្តីជំនាញសហការជាមួយកងកម្លាំងពាក់ព័ន្ធ ការកាប់រានដីព្រៃឈើឈានដល់ការឃាត់ចាប់ខ្លួនបុរសម្នាក់ ហើយត្រូវបានសាលាដំបូងខេត្តសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននោះ អនុវត្តន៍ឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ នៅចំណុចស្រែយក្យ ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចចុះអនុវត្តន៍ការងារនេះប្រាប់ថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ចាប់ខ្លួនឈ្មោះ ឌុច ឌៀប ភេទប្រុស អាយុ ៥២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ទៅធ្វើសកម្មភាពត្រង់ចំណុចកើតហេតុ។

ប្រភពព័ត៌មានពីសមត្ថកិច្ចខាងលើបន្តថា ជនសង្ស័យបានធ្វើសកម្មភាពដូចជាកាប់រានដីព្រៃឈើ និងសង់រោងស្នាក់នៅខុសច្បាប់ ដែលមានទំហំផ្ទៃដីទទឹងប្រមាណចំនួន៣០ម៉ែត្រ គុណនិងបណ្ដោយប្រមាណចំនួន ១៦០០ម៉ែត្រ ស្មើនិងផ្ទៃក្រឡាប្រមាណចំនួន ៤៨,០០០ម៉ែត្រការ៉េ និងចំនួន ៤,៨០ហិកតា៕

pursat-2 pursat-1 pursat-3 pursat-4

...

ដោយ៖ បឹុម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print