ចិននៅតែមានទំនាក់ទំនងរក្សាយ៉ាងល្អជាមួយកូរ៉េខាងជើង បើទោះបីមានការដាក់ទណ្ឌកម្មក្តី

ចែករំលែក៖

តួនាទីរបស់ចិន នៅក្នុងការគ្រប់គ្រងកម្មវិធីបរមាណូរបស់កូរ៉េខាងជើងមានសារសំខាន់យ៉ាងខ្លាំង ប៉ុន្តែចិនបានបង្ហាញពីការគាំទ្រ ដល់កូរ៉េខាងជើង ដោយបន្តរក្សាជាមួយគ្នាដូចដើម បើទោះមានការដាក់ទណ្ឌកម្មពីអាមេរិកក្តី។ ទាំងនោះគឺជាការឌឺដងមួយធ្វើឲ្យទំនាក់ទំនងរវាងចិននិងអាមេរិកកាន់តែតានតឹង។

ចិនបានយល់ព្រមដាក់ទណ្ឌកម្មកូរ៉េខាងជើង ទៅតាមសេចក្តីសម្រេចរបស់ក្រុមព្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាំងពីខែមីនាមក ក្រោយកូរ៉េខាងជើងសាកល្បងគ្រាប់បែកបរមាណូជាលើកទី៤។

ក្រោយមកអាមេរិកបានរកឃើញថា ក្រុមហ៊ុនចិននៅជាប់ព្រំដែនគឺជាអ្នកកំណត់កម្មវិធីបរមាណូរបស់កូរ៉េខាងជើង ដោយប្រាក់ចំណូលសម្រាប់កម្មវិធីនោះគឺចេញមកពីប្រទេសចិនទាំងស្រុង។ ទាំងនោះហើយទើបអាមេរិកដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន។

តាមតួលេខរបស់កូរ៉េខាងត្បូង ទំនិញនាំពីចិនទៅកាន់កូរ៉េខាងជើងមានរហូតដល់៣៣៧លានដុល្លារ ក្នុងខែសីហា គឺកើនឡើង៤១ភាគរយ ។ ចំណែកទំនិញនាំពីកូរ៉េខាងជើងទៅកាន់ចិនវិញកើនឡើង ស្មើរ២៨៦លានដុល្លារ។

ក្រុមហ៊ុនពាណិជ្ជកម្មចិនបានរងការចោទប្រកាន់ថា មានសកម្មភាពពាក់ព័ន្ធ នឹងកម្មវិធីបរមាណូរបស់កូរ៉េខាងជើង។ ក្រសួងការបរទេសចិនបានប្រឆាំងនឹងការដាក់ទណ្ឌកម្មខាងលើរបស់អាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសនៅទីក្រុងប៉េកាំងថា ចិនបានអនុវត្តទៅលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិក្នុងការដាក់ទណ្ឌកម្មកូរ៉េខាងជើង។ ប្រទេសណាមួយដែលបានបំពាននឹងត្រូវទទួលរងទណ្ឌកម្ម។ ចិននឹងសហការជាមួយបណ្តាប្រទេសដោះស្រាយស្ថានភាពដោយមានតម្លាភាព។

កន្លងមកអាមេរិកបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន និងបុគ្គល៤នាក់ដែលជាប់ពាក់ព័ន្ធក្នុងការជួយដល់កូរ៉េខាងជើងគេចពីច្បាប់ដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ និងជាសកម្មភាពជួយដល់កម្មវិធីបរមាណូរបស់ទីក្រុងព្យុងយ៉ាងផងដែរ។

ក្រុមហ៊ុន Dandong Hongxiang ត្រូវ បានចោទប្រកាន់ថា បានជំនួសមុខឲ្យធនាគារកូរ៉េខាងជើងដែលទទួលរងការដាក់ ទណ្ឌកម្មពីសហគមន៍អន្តរជាតិដើម្បីរារាំងកម្មវិធីបរមាណូរបស់ទីក្រុងព្យុងយ៉ាង។ ការដាក់ទណ្ឌកម្មនេះគឺក្រោយពេលដែលកូរ៉េខាងជើងបានសាកល្បងគ្រាប់បែកបរមាណូលើកទី៥ កាលពីដើមខែកញ្ញា បង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។

ក្រៅពីការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន Dandong Hongxiang អាមេរិកក៏បានដាក់ទណ្ឌកម្មទៅលើបុគ្គល៤រូបដែរ ក្នុងនោះ មាន Ma Xiaohong , Xhou Jianshu, HongJinhua និង La chuanxu ដែលមានចេតនាបំពានច្បាប់និងចូលរួមក្នុងសកម្មភាពលាងលុយខ្មៅផងដែរ។

បច្ចុប្បន្នកូរ៉េខាងជើងកំពុងទទួលរងការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិ៥ផ្សេងគ្នាចាប់តាំងពីប្រទេសនេះបានសាកល្បងគ្រាប់បែកបរមាណូលើកទីមួយនៅឆ្នាំ២០០៦។ ជាមួយគ្នានោះកូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់ក្រោយការដាក់ទណ្ឌកម្មនោះដែលជាការឆ្លើយតបទៅកាន់សហគមន៍អន្តរជាតិដូចជាសព្វដងដែលប្រទេសនេះបានធ្វើ។

ក្រុមហ៊ុនចិននៅតាមព្រំដែនដើរតួនាទីយ៉ាងសំខាន់នៅក្នុងកម្មវិធីបរមាណូកូរ៉េខាងជើង បើគ្មានចិនទេនោះកម្មវិធីបរមាណូ ក៏គ្មានប្រាក់ដើម្បីបន្តដែរ។

ក្រុមអ្នកឯកទេសវិភាគបានបញ្ជាក់ថា ចិនកំពុងតែប្រើប្រាស់កូរ៉េខាងជើងសម្រាប់ទប់ទល់អាមេរិក។ ចិនមិនដែលមានប្រតិកម្មអ្វីចំពោះការសាកល្បងគ្រាប់បែកបរមាណូរបស់កូរ៉េខាងជើងនោះឡើយ ដោយចិនរក្សាភាពស្ងៀមស្ងាត់ទុកឲ្យកូរ៉េខាងជើងធ្វើអ្វីតាមតែអំពើចិត្ត បើទោះបីសហគមន៍អន្តរជាតិថ្កោលទោសខ្លាំងប៉ុនណាក៏ដោយ៕

10102016-kim-2-reuters_bwyn

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print