ថ្ងៃ២៨តុលា តុលាការកាត់ទោសសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី

ចែករំលែក៖

ភ្នំពេញ៖ សំណុំរឿងលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការនារសៀលថ្ងៃទី២៨ ខែតុលា ខាងមុខនេះ ។ លោកស្រី ថាក់ ឡានី ត្រូវបានមេធាវីតំណាងដោយអាណត្តិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្តឹងចោទប្រកាន់ដោយភ្ជាប់យកការអត្ថាធិប្បាយរបស់លោកស្រីថាក់ ឡានី ដែលថាសម្តេចតេជោនៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី ។

មេធាវីតំណាងសម្តេចតេជោ ចាត់ទុកថា ការចោទប្រកាន់នេះធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសសម្តេចតេជោ និង ប្តឹងទាមទារសំណងជំងឺចិត្តត្រឹមតែ១០០រៀលតែប៉ុណ្ណោះ ។

លោកមេធាវី សំ សុគង់ បញ្ជាក់កាលពីរសៀលថ្ងៃទី១១ ខែតុលា ថា សវនាការនេះដឹកនាំដោយលោក អ៊ី ថាវរៈ ជាចៅក្រមជំនុំជម្រះ ។

លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងជាព្រះរាជអាជ្ញារងកាន់សំណុំរឿងនេះផ្ទាល់ ធ្លាប់បានបញ្ជាក់ថា ” អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបញ្ជូនសំណុំរឿងដែលសម្តេចតេជោ ហ៊ុន សែន ប្តឹងពីឈ្មោះ ថាក់ ឡានី ជាសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្សីុ ទៅសាលាដំបូងរាជធានីភ្នំំពេញតាមដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់ ដោយចោទប្រកាន់លើឈ្មោះ ថាក់ ឡានី ពីបទ បរិហាកេរ្ត ៌ជាសាធារណះ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ តាមមាត្រា ៣០៥ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ” ៕

5e798840-2f59-4819-b087-33d37fac4a8e ea3aa0e7-6e87-419b-8b4a-1f88090c0c09

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print