ប្រទេសរុស្ស៊ីបន្ថែមអាវុធធុនធ្ងន់ទៅកាន់ព្រំដែនអឺរ៉ុបក្រោយប្រឈមមុខតានតឹងជាមួយសងហរដ្ឋអាមេរិកនិងអង្គការណាតូ

ចែករំលែក៖

ក្រោយមានការប្រឈមមុខតានតឹងដាក់ គ្នាជាមួយអាមេរិកនិងណាតូក៏ដូចជាការមិន ចុះសម្រុងនឹងគ្នាក្នុងការស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅក្នុងប្រទេសស៊ីរី។ រុស្ស៊ីបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការធ្វើសង្គ្រាមទ្រង់ទ្រាយធំជាមួយលោកខាងលិច។

កន្លងមកថ្មីៗក្រសួងការពារជាតិរុស្ស៊ីបានថ្លែងបញ្ជាក់ពីការបញ្ជូនប្រព័ន្ធមីស៊ីល ធុន Iskander-M ទៅប្រចាំការបន្ថែមទៀតនៅលើដែនដីខេត្ត Kaliningrad ជាខេត្តនៅប៉ែកខាងលិចបង្អស់នៃសហព័ន្ធរុស្ស៊ីនៅជាប់នឹងព្រំដែនប៉ូឡូញ និងលីទុយអានី។

ក្រសួងយោធារុស្ស៊ីគូសបញ្ជាក់ថា ការ បញ្ជូនទៅនេះគឺក្នុងក្របខ័ណ្ឌនៃលំហាត់សឹក។ មូលហេតុនៃការបញ្ជាក់នេះមកពី មួយថ្ងៃមុនប្រព័ន្ធផ្សព្វផ្សាយខាងលិចខ្លះមាន Reuters និងកាសែតអង់គ្លេស The Guardian យោងទៅលើប្រភពអេស្តូនីនាំគ្នាផ្សាយថា មីស៊ីលធុន Iskander-M ដឹក ទៅនោះគឺតាមកប៉ាល់ចេញពីផែក្រុង Siant -Petersbourg ទៅ។ ម៉្លោះហើយបានជារសៀលកន្លងទៅដោយថ្លែងទៅពួកអ្នកកាសែត តំណាងផ្លូវការនៃក្រសួងការពារជាតិរុស្ស៊ី លោកឧត្តមសេនីយ៍ទោ Igor Kona- shenkov លម្អិតថា កងទ័ពរុស្ស៊ីដែលធ្លាប់បានបញ្ជូនមីស៊ីលបែបនេះមិនតិចដងទេ ទៅកាន់តំបន់ Kaliningrad នឹងបន្តបញ្ជូនវាតទៅទៀតទាំងក្នុងអនាគតសមទៅតាមតម្រូវការសម្រាប់ធ្វើលំហាត់សឹក។

Iskander-M ជាមីស៊ីលចល័តហើយក្នុង ក្របខ័ណ្ឌនៃផែនការខាងត្រៀមប្រយុទ្ធអង្គ ភាព ទ័ពមីស៊ីល២៤ម៉ោងលើ២៤ម៉ោង តែង បោះពួយឆ្លងកាត់លំហល្ហល្ហេវនៃសហព័ន្ធរុស្ស៊ីទាំងតាមផ្លូវអាកាសទាំងតាមផ្លូវទឹក និងទាំងតាមផ្លូវគោកដោយវិធីខ្លួនឯង។ ឧត្តមសេនីយ៍តំណាងឲ្យក្រសួងការពារជាតិ រុស្ស៊ីថែមទាំងបង្ហើបឲ្យដឹងពីចំណុចរសើបមួយទៅផងគឺថា ការដឹកមីស៊ីល Iskander លើកនេះត្រូវរុស្ស៊ីធ្វើដោយចំហដោយចេតនាគឺបញ្ចេញរូបរាងវាយ៉ាងសម្ញែងនៅលើក ប៉ាល់ឈ្មោះ Ambal ដែលដឹកវាគ្រាន់ជា នុយទាក់ភ្នែកផ្កាយរណបអាមេរិកាំង ហើយ មិនយូរប៉ុន្មានក៏មានផ្កាយរណបឈ្លបការណ៍ អាមេរិកាំងហោះកាត់ពីលើថតមីស៊ីលនោះមែន ហេតុដែលអនុញ្ញាតឲ្យភាគីរុស្ស៊ីបរិហារអាក្រាតប្រតិបត្តិការបំពេញដោយផ្កាយ រណបអាមេរិកាំង រួចកំណត់បានយ៉ាងទៀង ទាត់អំពីកម្ពស់ហោះ និងផ្លូវហោះរបស់វានៅ ពីលើដែនដីរុស្ស៊ី។

ពិតជាយោងលើទិន្នន័យផ្តល់ដោយផ្កាយ រណបខ្លួនដែលបណ្តាញឈ្លបការណ៍អាមេរិកាំងថ្ងៃកន្លងទៅទម្លាយដំណឹងថា រុស្ស៊ី ចាប់ផ្តើមដឹកមីស៊ីល Iskander ទៅកាន់ខេត្ត Kaliningrad ។ មូស្គូធ្លាប់បានឲ្យដឹងថា មីស៊ីលនេះអាចជាប្រតិកម្មទល់នឹងបក្សសម្ព័ន្ធ អូតង់ដែលនៅតែបន្តដំឡើងខែលមីស៊ីលប្រឆាំងមីស៊ីលនៅលើដែនដីប៉ូឡូញ ខែលដែលរុស្ស៊ីចាត់ទុកជាគ្រោះថ្នាក់ឥតប្រកែកបានដល់សន្តិសុខជាតិខ្លួន។

កន្លងមកមានសេចក្តីប្រកាសមួយបង្កឲ្យមានការព្រួយបារម្ភយ៉ាង ខ្លាំងពីប្រជាពល រដ្ឋដោយបានបញ្ជាក់ថា សង្គ្រាមនុយក្លេអ៊ែរ នឹងកើតឡើងក្នុងពេលឆាប់ៗ។ ការប្រកាស ខាងលើស្របពេលដែលភាពតានតឹងកំពុង តែកើនខ្លាំងឡើងនៅមជ្ឈិមបូព៌ា។

យោងតាមប្រភពព័ត៌មានពី Metro ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទបានស្នើច្បាប់ព្យួរកិច្ចព្រម ព្រៀងទីក្រុងមូស្គូ-ក្រុងវ៉ាស៊ីនតោន ចំពោះ ការបោះបង់ចោលនូវលោហធាតុសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។

មន្ត្រីរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា ជម្រកក្រោមដីត្រូវបានគេសាងសង់ រួចរាល់ហើយដែលវាអាចផ្តល់ទីលំនៅដល់ មនុស្សចំនួន១២លាននាក់ដែលនេះគឺល្មម គ្រប់គ្រាន់សម្រាប់ចំនួនប្រជាជននៅក្នុង ទីក្រុងមូស្គូទាំងអស់។

សមាគមគ្រប់គ្រងកងទ័ព Arms Control Association បាននិយាយថា សហរដ្ឋ អាមេរិក និងរុស្ស៊ីនៅតែបន្តបញ្ជូនគ្រាប់យុទ្ធ សាស្ត្រច្រើនជាង១.៥០០គ្រាប់តាមយន្តហោះទម្លាក់គ្រាប់បែកពីរបីរយគ្រឿង និង គ្រាប់មីស៊ីលដែលច្រើនជាងការចាំបាច់ឆ្ងាយ ណាស់ដើម្បីទប់ស្កាត់ការវាយប្រហារដោយ អាវុធនុយក្លេអ៊ែរ ហើយម្យ៉ាងទៀតនោះពួក គេកំពុងតែធ្វើប្រព័ន្ធដឹកជញ្ជូនអាវុធនុយក្លេអ៊ែរឲ្យកាន់តែទំនើបខ្លាំងឡើង។

កន្លងមកប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានបង្កឲ្យពិភពលោកកាន់តែព្រួយបារម្ភ ដោយយល់ថា ប្រទេសនេះបានត្រៀម លក្ខណៈធ្វើសង្គ្រាមលោកលើកទី៣ដោយប្រទេសនេះបានចាប់ផ្តើមធ្វើលំហាត់សមជម្លៀសពលរដ្ឋជាង៤០លាននាក់នៅទូទាំង ប្រទេសចាប់ពីថ្ងៃទី៤ ខែតុលា។

រដ្ឋមន្ត្រីគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ីលោក Vladimir Puchkov បានបញ្ជាក់ថា «អាទិភាពរបស់យើងក្នុងពេលធ្វើលំហាត់សមគឺការ ជម្លៀសពលរដ្ឋស្លូតត្រង់ចេញពីតំបន់ដែល អាចប្រឈមនឹងគ្រោះថ្នាក់ខ្លាំងបំផុត»។

លោក Vladimir Puchkov បានបញ្ជាក់ ថា នៅក្នុងលំហាត់ធ្វើសមយុទ្ធដើម្បីវាយ តម្លៃពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នឹងមន្ត្រីមូលដ្ឋានថា តើមានសហការគ្នាល្អ ប៉ុនណានៅពេលមានគ្រោះអាសន្នកើត ឡើងក៏ដូចជាទីតាំងដែលត្រូវជម្លៀសពលរដ្ឋប្រកបដោយសុវត្ថិភាព។

ការធ្វើលំហាត់សមបែបនេះបានធ្វើឡើង ជាប្រចាំនៅក្នុងប្រទេសរុស្ស៊ីចាប់តាំងពីឆ្នាំ ២០១២ ហើយតែងតែធ្វើឡើងក្នុងអំឡុងដើមខែតុលា។

សារព័ត៌មាន RT របស់រុស្ស៊ីបានផ្សាយ ថា ការធ្វើលំហាត់នៅមិនមានអ្វីពិសេស ខុសប្រក្រតីនោះឡើយ។ ប៉ុន្តែសារព័ត៌មាន Express របស់អង់គ្លេសបានផ្សាយថា ទីក្រុង ឡុង និងវ៉ាស៊ីនតោនបានយល់ឃើញថា សកម្មភាពខាងលើគឺជាសញ្ញាប្រកាស អាសន្នពីសង្គ្រាមដែលអាចកើតឡើងចំ ពេលអាមេរិកនិងរុស្ស៊ីកំពុងប្រឈមនឹងភាព តានតឹងដោយសារការមិនចុះសម្រុងគ្នានៅក្នុងសង្គ្រាមប្រទេសស៊ីរី៕

cvx vvvvv

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print