ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈត្រូវត្រូវរថយន្តបើកទិសដៅបញ្រាសគ្នាបុក ម៉ូតូពេញទំហឹងកាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី១១ ខែតុលា ឆ្នំ២០១៦ នៅលើផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។
សមត្ថកិចនគរបាលក្រុងបាវិតបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក ហុងដា សេ-១២៥ ពណ៌ខ្មៅ ស្លាកលេខស្វាយរៀង ១E-១៧៩២ បើកបរដោយឈ្មោះ ឌិន ស៊ីនួន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃផ្ដៅ សង្កាត់ច្រេស ក្រុងបាវិត បើកបរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ទៅបុកនឹងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ២តោនកន្លះ ពាក់ស្លាកលេខ ភ្នំពេញ ៣B-២៥៣៩ ពណ៌ខៀវ បើកបរពីលិចទៅកើត បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ ។
ក្រោយពីកើតហេតុភ្លាម អ្នកបើកបររថយន្តឃើញសភាពមិនស្រួល ក៏បានរត់គេចចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុកតែរថយន្ត ។
បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចនគរបាលក្រុងប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាម្រពៃណី។ រីឯរថយន្ត និងម៉ូតូជនរងគ្រោះ ត្រូវសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ៖ យឹម សុថាន